បែកធ្លាយ…!The voice KTV ក្រុងតាខ្មៅ​ អនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន​ ,​ លោកអធិការក្រុងតាខ្មៅ​ថានឹងពិនិត្យករណីនេះ

ចែករំលែក៖

ខេត្តកណ្តាល ៖ The voice KTV ក្រុងតាខ្មៅ​ ត្រូវបានជនសង្ស័យក្នុងអំពើឆក់កាបូបម្នាក់​ លាតត្រដាងថា​ បានអនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន​ ។​

តាមរយៈការលាតត្រដាងខាងលើនេះ ពលរដ្ឋក្នុងមូលដ្ឋាន​ សំណូមពរ​អាជ្ញាធរ សមត្ថកិច្ចគ្រប់គ្រងដែនដី ជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបទីតាំងខាងលើនេះផង​ ។​

ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់​ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ ក្រោយឆក់កាបូបពីស្ត្រីម្នាក់​ កាលពីយប់ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៧​ នៅចំណុចភូមិព្រែកសំរោង​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ។

លោកវរសេនីយ៍​ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ថ្លែងថា​ ជនសង្ស័យមានគ្នាពីរ​នាក់​ ម្នាក់ឈ្មោះរី ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតរត់គេចខ្លួន​ ។​ ជនរងគ្រោះឈ្មោះ យូ សុខគង់ ភេទស្រី អាយុ៣៨ឆ្នាំ ។

ជនសង្ស័យ​ សារភាពថា​ គេបានទិញគ្រឿងញៀនពីចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ក្នុងតម្លៃ១០ដុល្លារ​ យកទៅប្រើប្រាស់នៅ​ The voice KTV ផ្លូវលេខ១១០​ ភូមិថ្មី​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ។​ ជនសង្ស័យ​និយាយថា​ យុវជនភាគច្រើនទៅប្រើប្រាស់គ្រឿងញៀននៅទីនោះ​ ដោយពុំសូវទៅច្រៀងខារ៉ាអូខេ​ ប៉ុន្មានទេ​ ។

ពាក់ព័ន្ធបញ្ហានេះ​ លោកវរសេនីយ៍​ ស​ កែវពិសិដ្ឋ​  អធិការនគរបាលក្រុងតាខ្មៅ​ បញ្ជាក់ថា​ «នឹងពិនិត្យករណីនេះ​ តើម្ចាស់ខារ៉ាអូខេ​ អនុញ្ញាតឱ្យយុវជនសេពគ្រឿងញៀន​ ឬ​ ក៏យុវជនលួចលាក់ប្រើប្រាស់ដោយខ្លួនឯង​»ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print