សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកថ្នាំញៀន៨កញ្ចប់ ពាក់ព័ន្ធការជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៨កញ្ចប់ ខណះជននេះកំពុងតែ ជិះម៉ូតូតាមផ្លូវកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ៤កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០១៧ នៅសង្កាត់ភ្នំពេញថ្មី ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ រឿង ចំរ៉ុង អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាកមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងខណះដែលកម្លាំងកំពុងយាមល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូម៉ាកអ៊ែប្លែដ ពាក់ស្លាកលេខភ្នំពេញ1AV 6161នៅតាមផ្លូវលេខ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ដោយមានការសង្ស័យក៏ ឃាត់ត្រួតពិនិត្យឆែករកឃើញថ្នាំញៀនចំនួន៨កញ្ចប់តូចរួមជាមួយឧបករណ៍សម្រាប់ជក់ និង ដែកកេះចំនួន៦ ព្រមទាំងកូនថង់ជាច្រើនទៀតដែលគេបានដាក់នៅក្នុងកាបូបស្ពាយរបស់គេ។

ជនចាប់ចោទត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗដើម្បីធ្វើសាកសួរស្រាវជ្រាវបន្តនិងកសាងឯកសារបញ្ជូនទៅតុលាការផ្តន្ទាទោស។

ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះខ្លួនបានទិញមកពីគេម្បីយកមកចែកចាយលក់បន្ត តែត្រូវបានសមត្ថកិច្ចឆែកឃើញក៏ចាប់ខ្លួនតែម្តង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print