មេដឹកនាំគុយបា Raul Castroនឹងលាលែងពីតំណែងនៅខែមេសាឆ្នាំ២០១៨

ចែករំលែក៖

មេដឹកនាំគុយបា លោក Raul Castro នឹងលាលែងចេញពីតំណែង នៅខែមេសា ឆ្នាំ២០១៨ ចំណែកអ្នកដែលត្រូវស្នងតំណែងបន្តពីរូបលោក នឹងត្រូវបានជ្រើសរើសដោយ គណៈកម្មាធិការជាតិគុយបា។

ការសម្រេចខាងលើរបស់លោក Raul Castro អាយុ៨៦ឆ្នាំ នឹងបន្តកាន់តំណែង យូរជាងគម្រោងលាលែងពីតំណែង២ខែ ដែលលោកបានប្រកាសនាពេលកន្លងមក។ លោក Raul Castro បានបញ្ចាក់ថា។

លោកRaul Castro បានប្រកាសលាលែងចេញពីតំណែងនៅខែកុម្ភៈ ដើម្បីត្រៀមលក្ខណៈឲ្យមានការបោះឆ្នោត ជាថ្មីនៅគុយបា ប៉ុន្តែដោយសារតែគុយបាប្រឈមនឹងព្យុះ វាយប្រហារកាលពីខែ កញ្ញាកន្លងមកធ្វើឲ្យគម្រោងបោះឆ្នោតត្រូវពន្យារពេល។

តំណែងប្រធានគុយបានឹងត្រូវជ្រើសរើស ដោយគណៈកម្មាធិការជាតិ មានសមាជិក៣១រូប។ ប្រធានគណៈកម្មាធិការនេះនឹងក្លាយជាមេដឹកនាំប្រទេសគុយបា។

ប៉ុន្តែតំណែងនៃគណៈកម្មាធិការជាតិត្រូវជ្រើសរើសដោយសភា ដែលមាន សមាជិក៦០០នាក់ ហើយការបោះឆ្នោតគណៈកម្មាធិការជាតិ និងត្រូវធ្វើឡើងនៅថ្ងៃទី១៩ខែមេសា។

លោកRaul Castroបានក្លាយជាមេដឹកនាំគុយបានៅឆ្នាំ២០០៨ ក្រោយពេលក្លាយជាមេដឹកនាំបណ្តោះអាសន្ន ២ឆ្នាំ ។ លោកបានប្រកាសថា លោកគ្មានបំណងចង់ដឹកនាំថែមមួយអាណាត្តិទៀតនោះឡើយដោយសារតែសុខភាពមិនអំណោយផល។

ប៉ុន្តែ លោកRaul Castroនៅតែបន្តរក្សា តំណែងជាអគ្គលេខាទីមួយនៃបក្សសាធារណរដ្ឋគុយបារហូតដល់ មហាសន្និបាត់បក្សដែលត្រូវធ្វើឡើងនៅឆ្នាំ២០២១ ឆ្នាំ ពេលនោះលោកមានអាយុ ៩០ឆ្នាំ។

នៅពេលនេះ អនុប្រធាន ទីមួយរបស់ មេដឹកនាំRaul Castroគឺលោក Miguel Diaz Canelអាយុ ៥៧ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែងមេដឹកនាំគុយបា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print