មន្ត្រីប៉ូលីសខេត្តបន្ទាយមានជយ័បើកម៉ូតូបុករថយន្តស្លាប់ នៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ត្រីនគរបាល​ម្នាក់ បើក​ម៉ូតូ​បុក​រថយន្ត បណ្តាល​ស្លាប់ នៅ​និង​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម កាលពី​រំលង​អា​ធ្រា​ត្រ ម៉ោង០១ទាបភ្លឺ​ព្រឹក ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៧នេះ នៅត្រង់ចំណុច បណ្តោយ​ផ្លូវជាតិ​លេខ១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ លេខ ២៣-២៤ ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស៣ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានអោយដឹងថា: សព​រងគ្រោះ ឈ្មោះ រឿន ធារ៉ា ភេទ​ប្រុស អាយុ២៤ឆ្នាំ មានមុខ​របរ នគរបាល នៅ​ខេត្តបន្ទាយមានជ័យ មាន​ទីលំនៅ ភូមិ កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ក្រុង​បាត់ដំបង (ស្លាប់) ជិះ​ម៉ូតូ ម៉ាក Suzuki viva ព័​ណ​ខ្មៅ ផ្លាក់លេខ ភ្នំពេញ ១AR ១៩៧១ ម៉ូតូ​ខូចខាត​ទាំងស្រុង។ រីឯ​រថយន្ត ម៉ាក Hino ប្រភេទ​សន្តោង ក្បាល​ព័​ណ ខៀវ​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A ៩៣៤៦ អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​រត់ គេចខ្លួន​ចេញពី​កន្លែងកើតហេតុ មុនពេល​សមត្ថកិច្ច​ទៅដល់។

នគរបាលបានឱ្យដឹង​ថា នៅមុន​ពេល កើតហេតុ​ខាង​ម៉ូតូ បើកបរ​ក្នុងទិសដៅ ភ្នំពេញ-អ្នក​លឿង ពេល​បើក​មកដល់​ចំនុចកើតហេតុ បាន​បុក​រថយន្ត​ពីក្រោយ ដែល​ខូច​ចត ចោល​នៅលើ​ផ្លូវជាតិ បណ្តាលអោយ ស្លាប់​អ្នកបើកបរ​ម៉ូតូ នៅនឹងកន្លែង​កើតហេតុ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print