សពក្មេងជនជាតិព្នង ដែលលង់ទឹកអូរស្លាប់កាលពី ថ្ងៃព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២១ ខែធ្នូូ ឆ្នាំ២០១៧ ត្រូវបានរកឃើញនាវេលាថ្ងៃត្រង់ក្នុងថ្ងៃដដែលដោយនគរបាលជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ហើយកំលាំងជំនាញបាន បានបញ្ជាក់ថាគឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យបានឲ្យដឹងថាក្មេងស្រីដែលលុងទឹកស្លាប់នោះឈ្មោះទុយ ង៉ា អាយុ១១ខែជនជាតិព្នង ឪពុកឈ្មោះ ផលី ទុយ អាយុ៣៥ឆ្នាំ ជនជាតិព្នង និងម្តាយឈ្មោះ ស្រើល ញើងអាយុ២២ឆ្នាំជនជាតិព្នងមានទីលំនៅភូមិពូតាំងសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។
លោកបន្តថាមូលហេតុនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ខែធ្នូូឆ្នាំ២០១៧ក្រុមក្មេងពួក បងៗកុមាររងគ្រោះបាននាំគ្នាទៅលេងនៅមាត់អូរនាំគ្នាចុះងូតទឹកទុកប្អូនចោលលើច្រាំងម្នាក់ឯងពេលបងៗមករកប្អូនស្រាប់តែបាត់មិឃើញ ។
លុះដល់ម៉ោង១២និង៤៥នាទី ថ្ងៃសុក្រ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី២២ ខែធ្នូូ ឆ្នាំ២០១៧ ទើបរកឃើញសាកសពក្មេងរងគ្រោះដែលមានចម្ងាយពីកន្លែងបាត់ខ្លួនប្រមាណ២០០ម៉ែត្រ នៅទើរនឹងគល់ឈើក្នុងទឹកអូរ។
សពកុមាររងគ្រោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិនិងបញ្ចុះនៅឯកន្លែងកើតហេតុតែម្តង៕ សហការី
...