នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ហសការជាមួយនគរបាលប៉ុស្តិ៍បឹងកេងកង១ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបជនបរទេស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប ពីជនបរទេសបានសម្រេច តែជាអកុសល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌចំការមន កំពុងល្បាតការឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសៅរ៍៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូូ ឆ្នាំ២០១៧ ។នៅ តាមបណ្ដោយលេខ៥៧កែង២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១ ឈ្មោះ អូរ បុរី ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យទី២ ឈ្មោះ វង្ស សក្សា ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅម្ដុំបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យនាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ម៉ាកស៊ុយសាគ្គីឡែត ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ1GL.9712 លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យដែរអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសកំពុងដើរតាមផ្លូវខាងលើក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសក់ហសការជាមួយប៉ុស្តិ៍បឹងកេងកង១ កំពុងល្បាត់ ក៏ដេញចាប់ធ្វើអោយសង្ស័យដួលម៉ូតូភ្លាមៗនោះកក៏ត្រូវបានប្រជាពលរដ្ននៅក្បែរនោះបាននាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើងបណ្ដោយអោយសង្ស័យទាំង២នាក់ខាលើបែកមុខទើបសមត្ថកិច្ចឃាត់ខ្លួនតែមង្ត។ ចំណែកការបបូជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យរួច និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបឹងកេងកងទី១នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print