សមត្ថកិច្ចចំរុះខណ្ឌសែនសុខឆ្មក់បង្ក្តាបនិងឃាត់ខ្លួនអ្នកលេងល្បែងសុីសងខ្លាឃ្លោក៨នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចចំរុះខណ្ឌសែនសុខចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងសុីសង(ខ្លាឃ្លោក)ចំនួន៨នាក់ក្នុងនោះមានស្រី៣នាក់រួមនិងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការណ៍នេះធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យ ៧ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង៥និង៤០នាទី ថ្ងៃទី២៤ ខែធ្នូ ត្រង់ចំណុចផ្ទះលេខ៥១ ផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាទីតាំងខាងលើនេះមានអ្នកលេងល្បែងសុីសង(ខ្លាឃ្លោក) ដែលនាំឲ្យមានភាពអនាធិបតេយ្យក្នុងមូលដ្ឋានទើបលោកបានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានអ្នកញៀនល្បែងសុីសងទាំងនោះនិងដកហូតសម្ភារល្មើសច្បាប់មួយចំនួនក្នុងនោះក៍មានកម្លាំងរបស់សាលាខណ្ឌសែនសុខចូលរួមផងដែ។

លោក គួក សុខហួរ អធិការងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹថាក្នុងប្រតិត្តិការណ៍ខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ប្រុស៥ស្រី៣នាក់ប៉ុន្តែនៅពេលនាំខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌរួចគឺសម្រេចឃាត់ខ្លួនតែ២នាក់ទេគឺមេក្រឡុកខ្លាឃ្លោកនិងម្ចាស់ផ្ទះជាអ្នកផ្តល់ទីតាំង(បុសទាំង២នាក់) ដោយឡែកមនុស្ស៦នាក់ទៀតឲ្យត្រឡប់ទៅផ្ទះវិញនិងធ្វើកិច្ចសន្យាថ្ងៃក្រោយមិនត្រូវលេងល្បែងសុីសងទាំងនេះទៀតទេ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាកាចាត់ការតាមនិតិវិធីច្បាប់៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print