រថយន្តយីឌុបបើកកៀររថយន្ត២គ្រឿងដែលចតស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តយីឌុបបើកកៀររថយន្ត២គ្រឿងបណ្តាលអោយខូចខាតស្ទើរទាំងស្រុង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាតថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១៩៣កែងនិងផ្លូវ៣៦៦ក្នុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ម្ចាស់រថយន្តបង្កមានឈ្មោះ គីវ ទ្រី ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ បើកបរថយន្ត ស្រុកកំណើតនៅ ភូមិចំពី ឃ៉ំតាំងក្រូច ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថារថយន្តយីឌុក ដឹកទូរកុងទីន័រ ពាក់ ស្លាកលេខ តាកែវ 3 A-2805 បើកបរតាមផ្លូវលេខ៣៦៦ អិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ស្តាំឡើងទៅផ្លូវលេខ ១៩៣ បត់ជិតផុតទៅហើយក៏វ័តកន្ទុយមកកៀ រថយន្តចំនួនពីរគ្រឿង មួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2P-8763 និង មួយគ្រឿងទៀតម៉ាក លុចសុីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7199 បណ្ដាលអោយបែកកញ្ចក់មុខ ឆ្កូតមួយចំហៀងខាងឆ្វេងដែលចតនៅកន្លែងផ្ញើរនៅចិញ្ចើមថ្នល់នោះ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានលើកឡើងថា គ្លីនិច កុមារ និង សម្ពព ឈួ អុីសេង នេះយកផ្លូវសាធារណៈចតរថយន្តអមសងខាង ផ្លូវធ្វើអោយផ្លូវតូចចង្អៀតមិនអាចអោយរថយន្តបើកបរទៅវិញទៅមកមិនបាន ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសម្រប់សម្រួល ហើយភាគីរថយន្តទាំងសងខាងបានឯកភាពគ្នាដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុ ។

ជាចុងក្រោយប្រជាពលរដ្ឋសំនូមពរអោយអាជ្ញាធរខណ្ឌចំការមនជួយមានវិធានការកន្លែងផ្ញើរថយន្តរបស់ គ្លីនិចកុមារ និង សម្ពព ឈួ អុីសេងនេះផង កុំបណ្តែតបណ្តោយអោយចតរថយន្តយ៉ាងអណាធិតេយ្យបែបនេះតទៅទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print