កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមម៉ូតូឌុប៨នាក់យកមកអប់រំដែលចាប់ម៉ួយនៅគល់ស្ពានមិត្តភាពកម្ពុជា ថៃធ្វើឧ្យបាត់បង់សណ្ដាប់ធ្នាប់

ចែករំលែក៖

ប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនក្រុមម៉ូតូឌុបចំនួន៨នាក់ដែលចាប់ម៉ួយនៅគល់ស្ពាន មិត្តភាពកម្ពុជា ថៃធ្វើឧ្យបាត់បង់សណ្ដាប់ ធ្នាប់កាលពីព្រឹកថ្ងៃ៨កើតខែបុស្សឆ្នាំរកា ព.ស២៥៦១ត្រូវនឹងថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧នៅចំណុចគល់ស្ពានមិត្តភាព កម្ពុជា-ថៃនៃច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត។

លោកសុត សុផាតមេបញ្ជាការងកងរាជអាវុធក្រុងប៉ោយប៉ែតមានប្រសាសន៏ថាដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធ ហត្ថខេត្តបន្ទាយមានជ័យឲ្យកម្លាំងលោកចុះនាំខ្លួនបងប្អូនដែលជាអ្នករត់ម៉ូតូឌុបនៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា ថៃដើម្បីយកមកធ្វើការណែនាំអប់រំឲ្យពួកគាត់បញ្ឈប់ធ្វើសកម្មភាពជាបន្តបន្ទាន់បន្ទាប់ពីពួកកគាត់ចាប់ម៉ូយនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលបង្ករភាពអនាធិបតេយ្យប៉ះពាលដល់សណ្ដាប់ធ្នាប់សាធារណៈ។

ក្នុងនាមលោកជាកម្លាំងកងរាជអាវុធហត្ថក៏បានណែនាំដល់ពួកគាត់រួចហើយមិនឲ្យពួកគាត់ធ្វើការចាប់ម៉ូយនៅលើស្ពានមិត្តភាពកម្ពុជា ថៃនោះទៀតឡើយ។ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមិនមែនមានតែភ្ញៀវជាតិប៉ុណ្ណោះទេដែលធ្វើដំណើរឆ្លងកាត់ទីនេះគឺនៅមានភ្ញៀវអន្តជាតិគ្រប់ជាតិសាសន៍ទាំងអស់បានធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនខាងលើចូលមកក្នុងប្រទេសកម្ពុជាយើងដើម្បីទៅទស្សនានៅប្រាង្គ ប្រាសាទឬរមណីយដ្ឋានផ្សេងៗដែលជា តំបន់ទេសចរណ៏នៅតាមបណ្ដាខេត្តនានាទៀតផង ។

នៅពេលដែលភ្ញៀវជាតិឆ្លងកាត់មកពួកគាត់ឃើញទង្វើរបស់ក្រុមម៉ូតូឌុប បង្កើតភាពអនាធិបតេយ្យនៅចំណុចខាងលើដូច្នេះធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាព របស់មុខមាត់ប្រទេសជាតិយើង ដូច្នេះគេគ្រប់គ្នាខំកសាងស្នាដៃមុខមាត់ប្រទេសឲ្យល្អបើពួកគាត់បង្កើតភាពអនាធិបតេយ្យ បែបនេះ កងកម្លាំងយើងមិនអាចទទួល យកបាននោះទេ ព្រោះដែលធ្វើកកស្ទះ បណ្ដាលមកពីបងប្អូនមួយចំនួនតូចដែល គាត់បានទៅបង្ករភាពអនាធិបតេយ្យនៅ ទីនោះ ។ លោកបញ្ជាក់ថាក្រោយពីធ្វើការ អប់រំរួចហើយបើបងប្អូនទាំងអស់មិនយកចិត្តទុកដាក់តាមការណែនាំរបស់សមត្ថកិច្ចនោះទេ បើនៅមានមុខលើកទី២នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិទៀតនិងមានវិធានការទៅតាមផ្លូវច្បាប់ក្តៅជាងនេះ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print