អធិការនគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣០គ្រួសារ នៅសង្កាត់ក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ៖ អធិការនគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣០គ្រួសារនៅសង្កាត់ក្រាំងធ្នង់ដែលមិនតម្រូវឲ្យបង់ប្រាក់ឡើយ។

នៅព្រឹកថ្ងៃច័ន្ទ ៧ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងលោកវរសេនីយ៍ត្រី សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខទទួបន្ទុកផ្នែកស្ថិតិលោកស្រីអធិការង លោកនាយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់រួមនិងមន្ត្រីនគរបាលក្រោមឱវាទមួយចំនួនទៀតបានចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋដល់ខ្នងផ្ទះចំនួន៣០ក្បាលស្មើរនិង៣០គ្រួសារដោយឥតគិតថ្លៃស្ថិតក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅសូមទាក់ទងទៅលោកមេភូមិឫនគរបាលមណ្ឌលដើម្បីយកឯក្សាឲ្យបានគ្រាប់ៗគ្នាព្រោះថាការធ្វើសៀវភៅនេះមិនតម្រូវឲ្យបង់ប្រាក់នោះទេ។ហើយលោកបញ្ជាក់ថាសំរាប់លោកជាអធិការដែលទើបតែមកកាន់តំណែងថ្មីនិងខិតខំបំរើកិច្ចការជួនបងប្អូនឲ្យបានល្អជាពិសេសរាល់ការសុីញ៉េលើឯក្សាផ្សេងៗ។ជាងនេះទៅទៀតលោកក៍បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយរាយការណ៍មកសមត្ថកិច្ចរបស់លោកផងពាក់ព័ន្ធនិងបទល្មើសផ្សេងៗក្នុងមូលដ្ឋានដើម្បីមានភាពងាយស្រួលឲ្យកម្លាំងលោកធ្វើការចុះបង្ក្រាប។

លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែនសុខបានផ្តាំផ្ញើដល់ បងប្អូនទាំងអស់ដែលមិនទាន់បានធ្វើសៀវភៅស្នាក់នៅសូមទាក់ទងទៅលោកមេភូមិឫនគរបាលមណ្ឌលដើម្បីទទួលបានឯក្សាធ្វើសៀវភៅនៅឲ្យបានគ្រាប់ៗគ្នាព្រោះថាការធ្វើនេះមិនតម្រូវឲ្យបង់ប្រាក់នោះទេ។

លោកអធិការរងបញ្ជាក់ថាអធិការដ្ឋានខណ្ឌសែនសុខនៅតែបន្តចុះធ្វើសៀវភៅស្នាក់នៅនិងចែកជួនបងប្អូនបន្តទៀត។ហើយអ្នកដែលបានទទួលសៀវភៅនេះត្រូវរក្សាអោយបានត្រឹមត្រូវព្រោះថាវាមានសារសំខាន់ណាស់។ ក្នុងនាមលោកជាអធិការរងទទួលបន្ទុកផ្នែកស្ថិតិនិងអត្តសញ្ញាណប័នសូមអោយបងប្អូនទាំងអស់ដែលរស់នៅខណ្ឌសែនសុខដែលមិនទាន់ប្តូសៀវភៅស្នាក់នៅមកពីខណ្ឌឫស្សីកែវខណ្ឌពោធិ៍សែនជ័យនិងខណ្ឌដង្កោនោះសូមអញ្ជើញមកប្តូអោយបានគ្រាប់ៗគ្នា។ដោយភ្ជាប់មកនូវជាមួយឯកពាក់ព័ន្ធទៅជួបនិងនគរបាលប៉ុស្តិ៍ដែលបងប្អូនរស់នៅនោះ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print