កាលពីយប់ថ្ងៃទី២៥ ខែធ្នូ យ៉ាងហោចណាសក៏មានមនុស្សរហូតដល់ទៅ២២នាក់រងរបួសធ្ងន់ ក្នុងនោះមានកុមារ អាយុចាប់ពី១១ដល់១៥ឆ្នាំ ពេលចូលរួមពិធីបាញ់កាំជ្រួចផ្កាភ្លើង នៅយប់ថ្ងៃបុណ្យគ្រិស្មាស នៅប្រទេសគុយបា។
ហេតុការគ្រោះថ្នាក់កើតឡើងនៅក្នុងពិធីបុណ្យ ពាន់ឆ្នាំ Parrandas ដែលរៀបចំធ្វើឡើងនៅក្នុងស្រុក Remedios ដោយបានទាក់ទាញផ្ញៀវទេសចរណ៍រាប់សិបពាន់នាក់ទាំងក្នុងនិងក្រៅប្រទេសចូលរួម។
តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររដ្ឋាភីបាល Cubadebae បានបញ្ចាក់ថា គ្រោះថ្នាក់គួរឲ្យរន្ធត់ខាងលើកើតឡើង ក្នុងពេលបាញ់កាំជ្រួ នាយប់ថ្ងៃបុណ្យគ្រិសស្មាស។ មន្ត្រីសុខាភីបាលបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសមាន អ្នករងរបួសធ្ងន់ជាច្រើន ភាគច្រើនជាពលរដ្ឋនៅក្នុងតំបន់។
ស្រុក Remedios ស្ថិតនៅ ខេត្ត Villa clara ភាគខាងជើងប្រទេសគុយបា ។ ការបាញ់កាំជ្រួចផ្កាភ្លើងដែល បង្ករឲ្យមានគ្រោះថ្នាក់គឺស្ថិតនៅក្នុង កម្មវិធីបាញ់កំាជ្រួច ប្រឡងប្រណាំង រវាងស្រុក Remedios និងស្រុងផ្សេងៗទៀតមកចូលរួម នៅយប់ថ្ងៃបុណ្យ ។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ខាងលើកើតឡើង កំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់៕