ស្រលាញ់គ្នាលួចលាក់ណាត់ជួបរួមរ័កនៅមាត់ទន្លេពីរដង ម្តាយដឹង ប្តឹងនគរ​បាលឲ្យចាប់ខ្លួនភាគីបុរស

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុមុខកំពូលបានចាប់យុវជនម្នាក់ដាក់ខ្នោះ បន្ទាប់ពីរូបគេលួងលោមសង្សារមិនទាន់គ្រប់អាយុយកទៅ រួមរ័កនៅមាត់ទន្លេ បានសម្រេច២ដង កាលពីថ្ងៃចន្ទ៨កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០១៧ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ចំការស្វាយ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស ក ត  ស ទ យ  អាយុ១៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ជាសិស្សរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះសៀ ស៊ាក់ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបូបខ្សាច់ រស់នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានដឹងថា កន្លងមកនាង​បានស្គាល់ជនសង្ស័យ រូបនេះតាមរយៈជនសង្ស័យសុំ លេខទូរស័ព្ទ ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែ​ទូរស័ព្ទទំនាក់ទំនងជាមួយនាង​រហូត ព្រមទាំងបានណាត់ឲ្យ​នាង​ទៅជួបនៅមាត់ទន្លេដើម្បី​ផ្តោះផ្តងស្នេហា ដោយជួបលើកទី១ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោងជាង៨យប់ នាងបានទៅជួបជនសង្ស័យរយៈពេលប្រហែលកន្លះម៉ោង តែជនសង្ស័យមិនបានរួមរ័កជាមួយនាងនោះទេ គ្រាន់តែបានចាប់អោបថើបបន្លែងលេងតែប៉ុណ្ណោះ។

ក្មេងស្រីរងគ្រោះបានបន្តថា  លុះលើកទី២ មិនចាំថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៧ រំលងប្រហែល១​អាទិត្យ ក្រោយមកនាង​ ក្នុងអំឡុងម៉ោងប្រហែល៧យប់ ជនសង្ស័យបានហៅនាង ទៅជួប​គេនៅ​មាត់ទន្លេម្តងទៀត ហើយពេលនោះជនសង្ស័យបានចាប់អោបថើបនាងរួចចាប់នាង រួមភេទបានសម្រេចម្តង ។ លុះក្រោយមកទៀតវេលាម៉ោងជាង៧យប់ មិនចាំថ្ងៃខែ ជនសង្ស័យបានទូរស័ព្ទឲ្យ​នាង​មកជួបនៅកន្លែងដដែល ហើយក៏នាង​បានមកជួបដូចមុន ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់នាង​អោបស្ទាបថើប និងរួមភេទបានសម្រេច​ម្តងទៀត ។

សមត្ថកិច្ចបានឲ្យដឹងថា លុះពេលនាង​ត្រឡប់ទៅដល់ផ្ទះវិញម្ដាយសួរមកពីណា ពេលនោះនាង​ឆ្លើយកុហកម្ដាយថា មកពីទិញអីញ៉ាំនៅខាងត្បូង និយាយរួចម្ដាយនាង​ទាញដៃដើរទៅមាត់ទន្លេកន្លែងរោងរបស់ជនសង្ស័យស្នាក់នៅរួច សួរនាំទើបបែកធ្លាយរឿងក៏បានប្តឹងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យចាត់ការទៅតាមផ្លូវច្បាប់តែម្តង ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាងរងគ្រោះនេះមែន ព្រោះស្រលាញគ្នាធ្វើជាសង្សារជាង៣ខែមកហើយ ។បន្ទាប់ពីជនដង្ស័យសារភាពបែបនេះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print