ចំនួនទារកកើតមកនៅក្នុងប្រទេសជប៉ុនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក ជាមួយគ្នានេះចំនួនអ្នករៀបការក៏ថយចុះផងដែរ នៅក្នុងឆ្នាំ២០១៧ គឺជាក្តីបារម្ភបំផុត ដល់រដ្ឋាភិបាលជប៉ុន ។ បើគ្មានវិធានការទប់ស្កាត់ទេនោះ ពលរដ្ឋជប៉ុននឹងត្រូវផុតពូជពីផែនដីនេះនាពេលអនាគត់។ ក្នុងពេលអ្នកស្លាប់ច្រើន និងទារកកើតមកតិច។
ចំនួនពលរដ្ឋជប៉ុន កាន់តែចាស់ គឺជាក្តីបារម្ភបំផុត របស់រដ្ឋាភិបាលជាច្រើនឆ្នាំកន្លមក ។ បញ្ហា ប្រឈមមុខរបស់រដ្ឋាភិបាល ក្រោយពេលទទួលបានរបាយការណ៍ស្តីពីទារកកើតមកនៅក្នុងឆ្នាំ២០១៧ថយចុះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេលជាង ១០០ឆ្នាំកន្លងមកនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក។
តាមការវាយតម្លៃ ចំនួនពលរដ្ឋជប៉ុន និងថយចុះពី១២៦លាននាក់ នៅសល់តែ ៨៨លាននាក់នៅក្នុងឆ្នាំ២០៦៥ និង នៅសល់តែ ៥១លាននាក់នៅឆ្នាំ២១១៥។
សារព័ត៌មាន Financial Times ដកស្រង់ប្រភពព័ត៌មានពី ក្រសួងសុខាភិបាល ជប៉ុនបានប្រកាសឲ្យដឹងថា មានទារក សរុប៩៤១ពាន់នាក់កើតមកនៅក្នុងឆ្នាំ ២០១៧នេះ ។ នៅក្នុងឆ្នាំមុនៗគឺមានទារកកើតមករហូតដល់ ២,៧លាននាក់ ក្នុងមួយឆ្នាំគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មកទល់ពេលនេះ។
នៅក្នុងប្រទេសជប៉ុន ចំនួនទារកដែលស្ត្រីកើតមក មានតិចជាង គេបង្អស់លើពិភពលោក បន្ទាប់ពីកូរ៉េខាងត្បូង បើគិតមធ្យម ស្ត្រីម្នាក់ៗកើតកូនបានតែ ១,៤៤នាក់ប៉ុណ្ណោះ ។ ចំណែកលំដាប់ទី១គឺកូរ៉េខាងត្បូង១,១៧។ អាមេរិកមាន១,៨២ និងបារាំង ១,៩៦នាក់។
ផ្ទុយនិងទារកកើតមក នៅក្នុងឆ្នាំ២០១៧មានមនុស្សចាស់កើនឡើងរហូតដល់ទៅ៣ភាគរយ ។ ក្រៅពីនេះពលរដ្ឋដែលពេញវ័យរៀបការ បានសម្រេចរៀបការនិងគ្នាតិចជាង ឆ្នាំមុនៗទាំងអស់ ដែលជាការរួមចំណែក ធ្វើឲ្យទារកកើតតិចនៅក្នុងប្រទេសនេះ។
កត្តាមួយទៀតដែលរួមចំណែកធ្វើឲ្យចំនួនពលរដ្ឋធ្លាក់ចុះនោះគឺ តុក្កតាសិច ដែលអាចធ្វើឲ្យមនុស្សត្រូវផុតពូជពីផែនដីនេះ បន្តឹចម្តងៗ មិនចាញអាវុធប្រល័យលោកឡើយ ដោយគ្រាន់តែប្រើរយៈពេលយូ។
សាស្ត្រាចារ្យ Kathleen Richardson អ្នកបង្កើតយុទ្ធនាការប្រឆាំងនិង តុក្កតាសិច បានថ្លែងសន្តរកថានៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពី ស្នេហានិងផ្លូវភេទជាមួយតុក្កតាសិចនៅទីក្រុងឡុងដុងប្រទេសអង់គ្លេស។ នៅក្នុងសន្តរកថារយៈពេល២៥នាទី នាង Richardson ធ្វើឲ្យអ្នកស្តាប់តក់ស្លុតយ៉ាងខ្លាំង ទៅលើការប្រឆាំងរបស់នាងទៅលើ តុក្កតាសិច។ នាងបានបញ្ជាក់ថា បុរស ៗបានបញ្ចប់ជីវិតរបស់ខ្លួន។ នាងបញ្ជាក់ទៀតថា តុក្កតាដែលមានរូបរាងដូចមនុស្សស្រី និងកុមារ គួតែត្រូវហាមប្រាំ គឺជាសកម្មភាពមើលងាយដល់ស្ត្រីភេទ និងកុមារី ទុកដូចជារបស់ប្រើប្រាស់គ្មានតម្លៃ។
នាង Kathleen Richardson បានបញ្ជាក់ទៀតថា ចាំបាច់ត្រូវតែលុបចោលនៅតុក្កតាសិចជាបន្ទាន់ ដើម្បីបន្តជិវិតមនុស្ស នៅថ្ងៃអនាគត។
បច្ចុប្បន្ន មានមនុស្សប្រុសស្រីជាច្រើនបានប្រើប្រាស់តុក្កតាសិចជាដៃគូររបស់នៅក្នុងជីវិត ដោយមិនគិតដល់ ការយកប្តីប្រពន្ធ ឬបង្កើតកូនចៅបន្តនោះឡើយ។ ដោយសារតែសម្ពាធការងា និងការចំណាយច្រើន អ្នកខ្លះ មិនយកប្តីប្រពន្ធ ឡើយ ដោយយកតុក្កតាសិច មកជំនួសវិញ ។ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃចំនួនពលរដ្ឋនៅលើពិភពលោកនាពេលងនាគត់៕
ដោយ៖មែវ សាធី