ភ្នំពេញ ៖ ដូចក្នុងកម្មវិធីដែលបាន គ្រោងទុក ថ្ងៃអាទិត្យ ៧កេីតខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២០១៧ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នេះនៅក្នុង៦ មណ្ឌលមាន មណ្ឌលរាជធានី ភ្នំពេញ យោធភូមិភាគទី ១-២-៣-៤-៥ មានរៀបចំ ប្រឡងក្នុងថ្ងៃតែមួយ វិញ្ញាសាតែមួយ ពេលម៉ោងតែមួយ បានប្រព្រឹត្តទៅដោយ រលូន មានគណៈកម្មាការបែងចែកមុខងារភារកិច្ចរៀងៗខ្លួន ។ សំនួរសរសេររួមមាន: គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិទ្យា និងភាសា អង់គ្លេស ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានអនុគណៈកម្មាការហ្វឹកហ្វឺនកងយោធ ពលខេមរភូមិន្ទ ខ.ភ.ម និលោកឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធាន អនុគណកម្មការហ្វឹកហ្វឺន ខ. ភ.ម លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មានអំពីការប្រឡងប្រជែង ជ្រើសរើស សិស្ស-និស្សិត ចូលសិក្សា ក្នុងសាលាចំនួន ៣មានដូចជា សាលានាយទាហានសកម្ម ជំនាន់ទី២២មាន២០០នាក់ នាយទាហាន ទ័ពជើងគោកជំនាន់ទី១០ចំនួន២៥០នាក់ នាយទាហានបន្តវេនទ័ពជេីងគោកជំនាន់ទី១១ ចំនួន១៧០នាក់ និងវគ្គបណ្តុះ បណ្តាលជំនាញបច្ចេកទេសយោធា៦០ នាក់។
សម្រាប់ឆ្នាំនេះចំណោម បេក្ខជន-បេក្ខនារី ប្រឡងមានរហូតដល់៧១៨២នាក់ក្នុងនោះមានបេក្ខនារី២៨០៣នាក់ផង ដែរ។ ក្នុងនោះចំនួនបេក្ខជន បេក្ខនារី ក្នុងរាជធានីភ្នំពេញ មានការ កេីនឡេីងទ្វ េដងជាងឆ្នាំ២០១៦ដែលមានជាង២ពាន់ នាក់ ឆ្នាំនេះជាង៤ពាន់នាក់។ នេះបង្ហាញឱ្យឃើញនូវឆន្ទះរបស់យុវជនទូទាំងព្រះរាជាណាចក្រកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានស្មារតី ស្នេហាជាតិមុតមាំសម ដូចពាក្យមួយឃ្លាពោលថា” ទាំងអស់គ្នា ដេីម្បីការពារជាតិការពារជាតិដេីម្បីទាំង អស់គ្នា ” ។
បន្ទាប់ពីប្រឡងបព្ចាប់វិញ្ញាសាសរសេររួចមកថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ មានការ ប្រឡងកាយសម្បទាលេីវិញ្ញាសា កីឡា មានរត់ចម្ងាយ លោតចម្ងាយ ចោលដំុដែក នៅមជ្ឈមណ្ឌលកីឡាកងយោធពលខ េមរភូមិន្ទ(ស្តាតចាស់)បន្តទៀតផងដែរ៕ សុខដុម