បើករថយន្តជែងគ្នាជ្រុលចង្កូតទៅប៉ះជាមួយនឹងលូដែលដាក់កណ្ដាលផ្លូវហើយគាប់ជាប់ជាមួយគ្នារងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តធន់ធំប៉ះជាមួយរថយន្តឡិចសុីសRX300 បណ្ដាលឲ្យរងការខូចខាត តែសំណាងហើយមិនមាននរណាម្នាក់រងរបួសនោះទេ ។       ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខវត្តព្រះបាទជាន់ឯក(ហៅវត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ។

image2

បើតាមសក្សីដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺគេបានឃើញរថយន្តឡិចសុីសRX300 ពាក់ស្លាកលេខភ្នំពេញ2T-0883 ធ្វើំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅត្បួងទៅជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តនីសាន់ធន់ធំមួួយគ្រឿង ពណ៌ខៀវលាយលៀង ពាក់ស្លាកលេខភ្នំពេញ3B-4066 បើកបរទិសដៅស្របគ្នាក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅប៉ះជាមួួយរថយន្តឡិចសុីស ហើយរថយន្តឡិចសុីសបោកទៅប៉ះជាមួយលូដែលដាក់នៅកណ្ដាលផ្លូវ ហើយខ្ទៀតទៅជាប់ជាមួយររថយន្តបង្កបណ្ដាលឲ្យបែកកញ្ចក់ទាំងមុខទាំងក្រោយនិងដាច់កាឡែកង់ក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ រីឯមនុស្សគ្មាននរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើហេតុ ភាគីទាំងសងខាងបានសម្រួលគ្នាដែរតែមិនត្រូវរូវគ្នាទេ ត្រូវបានសមត្ថកិច្ចនិងជំនាញធ្វើការវាស់វែងរួចស្ទួចនិងអូសរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់ការតាមនីតិិធីច្បាប់ ៕

image1 image3 image4

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print