ចូលដល់ឆ្នាំ២០១៧ ហ្វេសប៊ុកកាន់តែមានប្រជាប្រិយភាព ប៉ុន្តែក៏មានជាមួយនឹងកេរ្តិ៍ឈ្មោះអាក្រក់ផងដែរ។ ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិច ហ្វេសប៊ុកត្រូវបានរៀបចំឡើងដោយអ្នកទទួលផល និងភ្នាក់ងាររុស្ស៊ីដែលបានប្រើប្រាស់ព័ត៌មានក្លែងក្លាយដែលមានន័យថាធ្វើឱ្យមានការបែកបាក់គ្នា។ ដោយសារតែវិបត្ដិទំនាក់ទំនងសាធារណៈ ហ្វេសប៊ុកបានចំណាយពេល ក្នុងឆ្នាំនេះដើម្បីទទួលបានទំនុកចិត្តពី សាធារណជនដោយលទ្ធផលមិនស្មើគ្នា។
ឆ្នាំ ២០១៧ ដំណើរទស្សនកិច្ចសុំទោសរបស់ហ្វេសប៊ុក
ការចេញផ្សាយជាសាធារណៈរបស់ Facebook ជាបន្តបន្ទាប់បំផុតនៅឆ្នាំនេះភាគច្រើនគឺជាការសុំទោស។ ក្រុមហ៊ុននេះបានសុំទោសចំពោះការអនុញ្ញាតឱ្យរុស្ស៊ីទិញការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងការបេាះឆ្នោត
ប្រធានាធិបតីអាមេរិក។ ហ្វេសប៊ុកក៏បានសុំទោស បន្ទាប់ពីបុរសប៉ាឡេស្ទីនម្នាក់ ដោយគាត់សរសេរថា “អរុណសួស្តី” ហើយត្រូវបានបកប្រែខុសថា “វាយប្រហារពួកគេ” ដែលនាំឱ្យមានការចាប់ខ្លួនរូបគាត់។ ក្រុមហ៊ុនបណ្តាញសង្គមនេះក៏បានសុំទោសដល់សកម្មជនស្បែកខ្មៅដែលគណនីរបស់គាត់ត្រូវបានផ្អាកបន្ទាប់ពីគាត់បាន បង្ហោះរូបថតអេក្រង់នៃការគំរាមកំហែងប្រកាន់ជាតិសាសន៍។ ហ្វេសប៊ុកក៏បានសុំទោសចំពោះសហគមន៍ LGBT បន្ទាប់ពីបានផ្អាកគណនីរបស់ពួកគេសម្រាប់ការផ្ញើសារក្នុងអំឡុងពេលមានមោទនភាព។
ចាប់តាំងពីខែកញ្ញាឆ្នាំ 2016 មកក្រុមហ៊ុននេះបានសារភាពចំពេាះកំហុសឆ្គងដល់ទៅ12 ដងថា ខ្លួនបានគណនាខុសៗគ្នាលើរបាយការណ៍សម្រាប់អ្នកផ្សាយពាណិជ្ជកម្មនិងអ្នកបោះពុម្ពផ្សាយ។ នៅលើករណី Yom Kippur នាយកប្រតិបត្តិក្រុមហ៊ុន Mark Zuckerberg បានសុំទោស “សម្រាប់វិធីដែលការងាររបស់ខ្ញុំត្រូវបានគេ ប្រើដើម្បីបែងចែកមនុស្សជាជាងនាំយើងរួមគ្នា” ។
ជាមួយគ្នានេាះផងដែរ ក្រុមហ៊ុននេះបានដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗគ្នាដើម្បីធានានូវភាពត្រឹមត្រូវ លើបណ្តាញសង្គមនេះ។ Zuckerberg បានដាក់ចេញនូវផែនការប្រាំបួនដើម្បីការពារប្រឆាំងនឹងតួអង្គអាក្រក់។ ហ្វេសប៊ុកបានធ្វើការដើម្បីការពារអ្នកចែកចាយព័ត៌មានក្លែងក្លាយពីការទិញពាណិជ្ជកម្ម ដើម្បីបង្កើនការផ្សព្វផ្សាយ របស់ពួកគេ។ វាត្រូវបានគេប្រើបច្ចេកវិទ្យាស្វែងយល់ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយវិធីសាស្រ្តជំរុញឲ្យអ្នកប្រើចុច អានលើព័ត៌មានណាមួយ។ ហ្វេសប៊ុកបានណែនាំវិធីថ្មីសម្រាប់មនុស្សឱ្យរាយការណ៍ពីរឿងក្លែងក្លាយ៕ ហេង លក្ខិណា
...