កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោចុះឆ្មក់បង្ក្រាបសំបុកគ្រឿងញៀន៣គោលដៅ ឃាត់ខ្លួនជនសង្ស័យ១០នាក់ រួមនិងថ្នាំញៀន១តូចកញ្ចប់៥កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនិងនគរបាលប៉ុស្តិ៍ព្រែកកំពឹស បើកប្រតិបត្តិការឆ្មក់បង្ក្រាបបានចំនួន៣គោលដៅផ្សេងៗគ្នា ក្នុងនោះមាន៤នាក់ជាអ្នកប្រើប្រាស់ និង៦នាក់ទៀតជាអ្នកជួញដូរយ៉ាងសកម្ម និងដកហូតបានថ្នាំញៀន១កញ្ចប់ ៥កញ្ចប់ធំ រួមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ។
​​​​​
ក្នុងកិច្ចប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅចំណុចកំពោធិព្រៃក្នុងបុរីកាំម៉េង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ ឃាត់ខ្លួនបានខាងលើ ទី១ឈ្មោះ ណែម ខួច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងសង្កាត់ជើងឯក , ទី២ឈ្មោះ ចេក ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល,ទី៣ឈ្មោះ ភ័ណ្ឌ សុវណ្ណារី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូ ក្រុងតាខ្មៅ, ទី៤ឈ្មោះ ដា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ  ,ទី៥ឈ្មោះ សៀ វិច្ឆិកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងខណ្ឌដង្កោ,ទី៦ឈ្មោះ ឆាង សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ , ទី៧ឈ្មោះ រិន ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ , ទី៨ឈ្មោះ ខែម កាណាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរថយន្ត ស្នាក់នៅសង្កាត់ព្រែកំពឹស ខណ្ឌដង្កោ,ទី៩ឈ្មោះ ជួន ជីវ័ន្ត ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងខណ្ឌដង្កោ និងជនសង្ស័យទី១០ឈ្មោះ រិន ណារ៉ុង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។
នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង១០នាក់ ដំបូងឡើយ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងដោយលោកអធិការង ជាង ហុកសែ ក្រោមការបញ្ជានិងណែនាំពីសំណាក់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា  បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ៤នាក់ ឈ្មោះ ណែម ខួច ,ចេក ថន,ភ័ណ្ឌ សុវណ្ណារី និង ដា បញ្ញា កំពុងតែប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងកំពោធព្រៃ ទើបឃាត់ខ្លួនជាក់ស្តែង ដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមនិងម៉ូតូស៊ុយសាគីស្មាស់១គ្រឿង។
ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ភ័ណ្ឌ សុវណ្ណារី បានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ពីភិនភាគអ្នកជួញដូរនិងប្រើប្រាស់ដោតខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ ចំនួន៣នាក់ទៀត  ទើបនៅវេលាម៉ោង២និង ៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួន ឈ្មោះ រិន ណារ៉ុង, ឆាង សារ៉ាត់ និងឈ្មោះ  រិន ចន្នី បន្ថែមទៀតនៅចំណុចភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ ដកហូតក្រាមពណ៌សថ្លាចំនួន២កញ្ចប់ថង់តូច រួមនិងសំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន យកមកធ្វើការសាកសួរ ទើបឈ្មោះ រិន ណារ៉ុង ឆ្លើយសារភាពប្រាប់សមត្ថកិច្ចពីភិនភាគជនសង្ស័យ៣នាក់ទៀត​ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ខែម កាណាន់, ជួន ជីវ័ន្ត និង សៀ វិច្ឆិកា ដកហូតបានក្រាមពណ៌សថ្លាចំនួន៤ កញ្ចប់ (ក្នុងនោះមាន៣កញ្ចប់ថង់ធំល្មម និង១កញ្ចប់ថង់តូច)  សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,  រួមនិងម៉ូតូចំនួន១គ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ។
សមត្ថកិច្ចដកហូតបាន ថ្នាំក្រាមពណ៌សថ្លាចំនួន៦កញ្ចប់ថង់ ,សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-05 37  ,ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-51 72 និងម៉ូតូម៉ាកYAMAHA (EXCITER) ពណ៌ខ្មៅ គ្មានស្លាកលេខ១គ្រឿងទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមក កាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ប្រគល់ឲ្យខាងជំនាញព្រហ្មទណ្ឌខណ្ឌធ្វើការសាក សួរនិងរៀបចំឯកសារបញ្ចូនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print