ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធអំពេី (លួចកាត់ខ្សែភ្លេីង)ចំណែកបក្សពួក៤នាក់ទៀតកំពង់រត់គេចខ្លួន កាលពី ថ្ងៃអង្គារ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង១០នាទីយប់ នៅចំណុចក្នុងរបងផ្ទះគ្មានលេខ ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ ឈឿន វែង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យហើយសមត្ថកិច្ចពិនិត្យឃើញ(មានសារធាតុញៀនក្នុងទឹកនោម) ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ាង សាវឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះលេខ២១ ផ្លូវរថភ្លើង ភូមិ៧ សង្កាត់បឹង កក់២ ខណ្ឌទួលគោក ។
សម្ភារៈបន្សល់ទុក ៖ខ្សែភ្លើង ចំនួន០៤សរសៃ ទំហំប៉ុនចង្អុលដៃ ប្រវែង០៦ម៉ែត្រ និងដង្កាប់ចំនួន០១ ។
នគរបាលមូលដ្ឋានបានប្រាប់ថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានទទួលទូរសព្ទ័ ពីអ្នកនៅជិតខាងនៅកន្លែងកើតហេតុ ថានៅចំណុចខាងលើ មានជនសង្ស័យ១ក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង ហើយត្រូវបានប្រជាពលរដ្ឋនៅទីនោះឃើញក៍នាំគ្នាស្រែកថាចោរៗហើយបាននាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ និងបក្សពួកជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួន បន្ទាប់មកជនរងគ្រោះបានមកដល់ចំណុចកើតហេតុ ក៍នាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមធ្វើការសាកសួរតែម្តង ។
បច្ចុប្បន្ន ៖ ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ តុង សីហា