ខេត្តពោធិ៍សាត់ ៖ កិច្ចប្រជុំបច្ចេកទេសនៃគម្រោងនេះ ក្រោមវត្តមានលោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចតំបន់បឹងទន្លេសាប ត្រូវបានបើកកិច្ចប្រជុុំនៅថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៧ នៅខេត្តពោធិ៍សាត់ ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ពិភាក្សាផែនការការងារជាមួយទីប្រឹក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុនសាងសង់អន្តរជាតិ និងក្រុមហ៊ុនសាងសង់ក្នុងស្រុក ដើម្បីពន្លឿនសកម្មភាពការងារសាងសង់ឲ្យបានទាន់ពេលវេលា ដូចមានចែងក្នុងកិច្ចសន្យាសាងសង់។ បច្ចុប្បន្ន ការសាងសង់គម្រោងសម្រេចបានប្រមាណ ៤០% នៃទំហំការងារសរុប ៕
...