ប្រទេសប៉ារីស៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញធ្វើដំណើរឆ្ពោះទៅកាន់សារមន្ទីរយោធានៃវិមានអង់វ៉ាលីត ដើម្បីប្រារព្ធពិធីត្រួតពលផ្លូវការសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាទៅកាន់សាធារណរដ្ឋបារាំង ។
នៅក្នុងពិធីត្រួតពលជាផ្លូវការនោះវត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ លោក Matthies FEXL រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសនិងទេសចរណ៍បារាំងលោកឧត្តមសេនីយ៍ PierreGREGO មេបញ្ជាការរងកងទ័ពបារាំងប្រចាំទីក្រុងប៉ារីស ព្រមទាំងឥស្សរជនជាន់ខ្ពស់បារាំងជាច្រើនរូប ។
នៅក្នុងពិធីត្រួតពលជាផ្លូវការនោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លោក Matthies FEXL រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងទេសចរណ៍បារាំង លោកឧត្តមសេនីយ៍ PierreGREGO មេបញ្ជាការរងកងទ័ពបារាំងប្រចាំទីក្រុងប៉ារីសបានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរពញរះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងព្រមទាំងពិធីត្រួតពលគ្រប់កងឯកភាពរបស់សាធារណរដ្ឋបារាំងមុនពិធីជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដែលនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះដែរ ៕