សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ត្រួតពល​កងកិត្តិយស​

ចែករំលែក៖

ប្រទេស​ប៉ា​រី​ស​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែតុលា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​សារមន្ទីរ​យោធា​នៃ​វិមាន​អង់​វ៉ា​លី​ត​ ដើម្បី​ប្រារព្ធ​ពិធីត្រួតពល​ផ្លូវការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋ​បារាំង​ ។​

AUN_6819

​នៅ​ក្នុង​ពិធីត្រួតពល​ជា​ផ្លូវការ​នោះ​វត្តមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និត​ស្នាល​រ៉ា​ក់​ទាក់​ពី​សំណាក់​ លោក​ Matthies​ FEXL​ រដ្ឋលេខាធិការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​និង​ទេសចរណ៍​បារាំង​លោក​ឧត្តមសេនីយ៍​ PierreGREGO​ មេបញ្ជាការ​រង​កងទ័ព​បារាំង​ប្រចាំ​ទី​ក្រុងប៉ារីស​ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​បារាំង​ជា​ច្រើន​រូប​ ។​

នៅ​ក្នុង​ពិធីត្រួតពល​ជា​ផ្លូវការ​នោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ លោក​ Matthies​ FEXL​ រដ្ឋលេខាធិការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅប្រទេស​ និង​ទេសចរណ៍​បារាំង​ លោក​ឧត្តមសេនីយ៍​ PierreGREGO​ មេបញ្ជាការ​រង​កងទ័ព​បារាំង​ប្រចាំ​ទី​ក្រុងប៉ារីស​បាន​អញ្ជើញ​គោរព​ទង់ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ព​ញ​រះ​រាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​បារាំង​ព្រមទាំង​ពិធីត្រួតពល​គ្រប់​កងឯកភាព​របស់​សាធារណរដ្ឋ​បារាំង​មុន​ពិធី​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​លោក​ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ​ ៕​

...

AUN_6789AUN_6766AUN_6802

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print