ខេត្ដព្រះសីហនុ៖ សាកសពបុរស ម្នាក់ត្រូវបានគេដឹកយកមកទម្លាក់ ចោលនៅមុខអគារសង្គ្រោះបន្ទាន់ក្នុង មន្ទីរពេទ្យបង្អែកចំការចេកខេត្ដព្រះ សីហនុ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។
ប្រភពពីប្រជាពលរដ្ឋជាអ្នកមកកំដរ អ្នកជំងឺក្នុងមន្ទីរពេទ្យបានឱ្យដឹងថា ពួក គាត់បានឃើញអ្នកបើករ៉ឺម៉កម៉ូតូកង់បី និងមានមនុស្សប្រុសពីរនាក់បានដឹក បុរសម្នាក់យកមកទម្លាក់ចោលនៅមុខអគារបន្ទប់សង្គ្រោះបន្ទាន់ហើយក៏បាន បើករ៉ឺម៉កម៉ូតូកង់បីចេញទៅវិញយ៉ាង ប្រញាប់ប្រញាល់។
បន្ទាប់មកនៅពេលគ្រូពេទ្យចេញ មកពិនិត្យលើបុរសដែលគេដឹកមក ទម្លាក់ចោលបាននិយាយថា បុរសម្នាក់ នេះស្លាប់បាត់ទៅហើយ។
ឆ្លងតាមការស្រាវជ្រាវនិងធ្វើកោ សល្យវិច័យរបស់នគរបាលនិងលោកគ្រូពេទ្យជំនាញបានសន្និដ្ឋានថា បុរសម្នាក់ នេះស្លាប់ដោយសារជំងឺព្រោះមិនមានស្លាកស្នាមលើសាកសពអ្វីទាំងអស់ដែលគេសង្ស័យត្រូវធ្វើឃាត។ សាកសព បុរសម្នាក់នេះត្រូវបានសមត្ថកិច្ចរក្សា ទុកនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្ដព្រះសីហនុ ដើម្បីស្វែងរកបងប្អូន និងក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើ បុណ្យ។
នគរបាលបញ្ជាក់ថា បុរសដែល ស្លាប់នេះមានសម្បុរខ្មៅស្រអែម កម្ពស់ ១,៦៥ម៉ែត្រ អាយុប្រហែល៣០ឆ្នាំ សក់ រួញ មានពាក់អាវសដៃវែង ខោខូវបូយ ជើងវែង។
បើតាមលោក សារ៉ាក់ វិជ្ជា ប្រធាន ការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាន នគរបាលខេត្ដព្រះសីហនុបានឱ្យដឹងនៅ ព្រឹកថ្ងៃទី២៧* ខែតុលា ថា តាមការសន្និ ដ្ឋានជនរងគ្រោះស្លាប់ដោយសារខ្យល់ គរ។
តាមប្រភពច្បាស់ការឱ្យដឹងថា មុន ពេលគេដឹកសាកសពជនរងគ្រោះមក ទុកចោលនៅមន្ទីរពេទ្យចំការចេកគឺជន រងគ្រោះបានទៅកម្សាន្ដនៅក្លិប LV ជា មួយនឹងបងថ្លៃ។ ពេលនោះជនរងគ្រោះ ស្រវឹងខ្លាំងរួចចូលបន្ទប់ទឹកបណ្ដាលឱ្យ រអិលជើងដួលសន្លប់មិិនដឹងខ្លួន។ ឃើញ ដូច្នេះបងថ្លៃជនរងគ្រោះបានដឹកមកទុក ចោលនៅមុខបន្ទប់នៃមន្ទីរពេទ្យ ហើយ ក៏ចេញបាត់ទៅ។
តាមមន្ដ្រីនគរបាលឱ្យដឹងថា មក ទល់ព្រឹកថ្ងៃទី២៧ តុលា សាច់ញាតិជន រងគ្រោះបានមកទទួលយកសាកសពជន រងគ្រោះហើយបានប្រាប់ថាជនរងគ្រោះ ឈ្មោះ កៅ សំណាង ភេទប្រុស អាយុ៣២ ឆ្នាំ មានស្រុកកំណើត នៅឃុំជាច ស្រុក កំចាយមារ ខេត្ដព្រៃវែង និងមាន អាសយដ្ឋានភូមិជួរថ្នល់ ឃុំឃុំជាច ស្រុក កំចាយមារ ខេត្ដព្រៃវែង ៕
ដោយ៖ ឆ្លាមសមុទ្រ