ភ្នំពេញ៖ ខណៈដែលអាជីវករកំពុង ប្រកួតប្រជែងលើទីផ្សារក្នុងការនាំផលិតផលប្រើប្រាស់ពីក្រៅប្រទេសមកលក់ នៅប្រទេសកម្ពុជានោះ ទូរស័ព្ទម៉ាក Vertu Second ដែលមានគុណភាពល្អ ដាច់គេត្រូវបានក្រុមហ៊ុនHT group នាំ ចូលពីអារ៉ាប់មកលក់ចែកចាយដល់អតិថិ ជននៅកម្ពុជាយើងហើយ បន្ទាប់ពីទូរស័ព្ទ ប្រភេទនេះត្រូវបានគេទទួលស្គាល់ពេញពិភពលោក ។
លោក គឹម សុវណ្ណចិត្រា នាយក គ្រប់គ្រងក្រុមហ៊ុន HT group បានមាន ប្រសាសន៍ឱ្យដឹងថា ទូរស័ព្ទម៉ាក Vertu Second ជាទូរស័ព្ទសុទ្ធ និងមានគុណ ភាពល្អដែលនាំមកពីអារ៉ាប់មានសេវា កម្មជួសជុលVertu គ្រប់ម៉ូដដែលអាច ជួសជុលឱ្យអតិថិជនបានយ៉ាងឆាប់រហ័ស គឺយ៉ាងយូរក្នុងរយៈពេល៣ថ្ងៃនិងមាន ការធានាជូនអតិថិជនក្នុងរយៈពេលមួយឆ្នាំទៀតផង ។ លើសពីនេះទៀតក្រុមហ៊ុន មានដៃគូសហការនៅហុងកុងជាក្រុម ហ៊ុនធំបំផុតនៅអាស៊ីសម្រាប់ទទួលការកុម្មង់ទំនិញថ្មីដែលមានតម្លៃសមរម្យ និងចំណាយរយៈពេលខ្លី ។
លោកនាយកបានបន្ថែមទៀតថា ដើម្បីជួយសម្រួលដល់អតិថិជនក្រៅពី សេវាកម្មជួសជុលក្រុមហ៊ុនក៏មានផ្ដល់ ជូនអតិថិជននូវ Accessory និង Case សុទ្ធដែលជារបស់ក្រុមហ៊ុនទៀតផង ។
លោកនាយកក៏បានបញ្ជាក់ទៀតថា Vertu ត្រូវបានផលិតចេញពី Titanium Aluminium pvd dlc ដែលដំឡើងដោយ ដៃនិងមានបំពាក់សារធាតុដើម្បីកាត់ បន្ថយវិទ្យុសកម្មទៀតផង ។ ក្រៅពីនេះ Program របស់ Vertu ក៏មិនសាំញ៉ាំ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់ ។ ទូរស័ព្ទប្រភេទនេះកំពុងដាក់លក់នៅ ជាន់ទី១ ផ្សារផេនសល (មាត់ទន្លេ) លើ ចំណតរថយន្ដចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥តទៅ ។
ក្រៅអំពីការបង្ហាញពីចំណុចពិសេសរបស់ Vertu Second លោកនាយកក្រុម ហ៊ុនក៏បានបង្ហាញសុទិដ្ឋិនិយមថា ទោះ បីជាបច្ចុប្បន្នVertuមិនសូវមានអ្នកប្រើ ប្រាស់ច្រើនក្ដី ប៉ុន្ដែនេះគឺដោយសារពួក គាត់មិនទាន់ស្គាល់ពីលក្ខណៈពិសេស របស់វា ។ លោកបង្ហាញពីគោលដៅ បេសកកម្មរបស់ក្រុមហ៊ុនថា ក្នុងរយៈ ពេលខ្លីខាងមុខទូរស័ព្ទម៉ាកនេះនឹងមាន ការទទួលស្គាល់និងព្រមទាំងពេញនិយមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាជាក់ជា មិនខាន ។ ប្រសិនបើអតិថិជនមាន ចម្ងល់អ្វីអំពីទូរស័ព្ទប្រភេទនេះអាចទៅពិគ្រោះយោបល់ជាមួយក្រុមហ៊ុន Vertu Group ឬអាចទំនាក់ទំនងតាមទូរស័ព្ទ ០៨៨ ២២២ ០២០៧ ឬ ០៨៨ ៩៩៩ ០២០៧ ៕
ដោយ៖ ស រស្មី