ខេត្តសៀមរាប៖ វង់ល្បែងស៊ីសង អាប៉ោង ចំនួន២កន្លែង បើកលេង ចំហរ នៅក្រុងសៀមរាប អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ទ នៅមិនទាន់ បង្ក្រាប នៅឡើយទេ ធ្វើឲ្យ ម្ចាស់ទីតាំង វង់ល្បែង ទាំង២ខាងលើ សប្បាយ ប្រមូលលុយ ពីរអ្នកចាក់ យ៉ាងក្រអឺតក្រទម ។
ប្រភពព័ត៌មាន បានឲ្យដឹងថា វង់ល្បែង អាប៉ោង ២កន្លែងខាងលើ ស្ថិតនៅ ផ្សារមណ្ឌល៣ ភូមិមណ្ដល៣ សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរតាប ។ ដោយទីតាំងទី១ម្ចាស់មានឈ្មោះតាប៊ូល ទី២ឈ្មោះតាសាន បានបើកដំណើរ ជាច្រើនខែ កន្លងទៅហើយ មិនទាន់ឃើញ អាជ្ញាធរ និងសមត្ថកិច្ច ណាចុះទៅបង្ក្រាបនោះទេ ។
ប្រភពពីរអ្នកចូលទៅលេងបានឲ្យដឹងថាម្ចាស់ទីតាំង ខាងលើ បាននិយាយថា ការបើកនេះ មិនមានអាជ្ញាធរឬសមត្ថកិច្ចណាអនុញាត្តិនោះទេ តែបានរត់ការបង់ថ្លៃសេវាការពារ ទៅឲ្យសមត្ថកិច្ចពាក់ព័ន្ទអស់ហើយទើបដំណើរការបានល្អប្រសើរ ។
ប្រភពបានពីរម្ចាស់វង់ល្បែងខាងលើបាន ឲ្យដឹងថា ខ្លួនគេបើកល្បែងអាប៉ោងនេះ គឺបានដំណើរ ៣ខែមកហើយ ហើយការបើកនេះក៍មាន ភាគហ៊ុនជាមួយច្រើនគ្នារដែរ។ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ទ ខេត្តសៀមរាប មេត្តាជួយ បង្ក្រាបវង់ល្បែង ខាងលើនេះផង ។ ពលរដ្ឋមានចំង៉ល់ថា តើភូមិឃុំសុវត្ថិភាពសម្ថកិច្ចយកទៅទុកនៅទីណា? ៕
ដោយ៖ ជានិរន្ដរ៍