ម្ដាយ​ស្រវឹងស្រា​ទុក​ឱ្យ​កូន​អាយុ​៣​ឆ្នាំ​បើករថយន្ដ​

ចែករំលែក៖

​បណ្ដាញ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សាយ​ ថា​ ស្ដ្រី​ម្នាក់​នៅ​ក្នុង​រដ្ឋ​ Oklahoma​ ត្រូវ​ បាន​ចាប់ខ្លួន​ពី​ផឹកស្រា​ស្រវឹង​ជោកជាំ​ទុក​ឱ្យ​កូន​ទើបតែ​មាន​អាយុ​៣​ឆ្នាំ​បើក​រថ​យន្ដ​ ។​

index

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ លើ​ដងផ្លូវ​ជិត​ទីក្រុង​ Ada​ ភាគ​អាគ្នេយ៍​ ចម្ងាយ​៨០​គីឡូម៉ែត្រ​ពី​ទីក្រុង​អូ​ក្លា​ហូ​ម៉ា​។​ អ្នកស្រី​ Taloa​ Foster​ អាយុ​៣៣​ឆ្នាំ​ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​បង្ក​គ្រោះថ្នាក់​ដល់​កុមារ​ ។​

​ប៉ូលិស​បានឱ្យ​ដឹង​ថា​ អ្នកស្រី​ Foster​ ស្រវឹងស្រា​រហូត​ដល់​បើកទ្វារ​ធ្លាក់​ចេញពី​រថយន្ដ​ទុក​ឱ្យ​កូន​តូច​អាយុ​៣​ឆ្នាំ​ឡើង​ ទៅ​កាន់ចង្កូត​រថយន្ដ​។​ សាក្សី​ដែល​បាន​ ឃើញ​ហេតុការណ៍​នោះ​បានឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​បាន​ឡើង​ទៅ​កាន់​ដៃចង្កូត​បញ្ជា​រថយន្ដ​បន្ដ​ទៅ​មុខ​ក្នុង​ល្បឿន​តិចៗ​ពេល​ដែល​ម្ដាយ​បាន​ធ្លាក់​ចេញពី​ រថយន្ដ​ហើយ​នោះ​។​ នៅ​ពេល​នោះ​មាន​ កុមារ​ម្នាក់​ទៀត​ដែល​ជា​កូនភ្លោះ​នៅ​លើ​រថយន្ដ​តែ​ជាប់​ខ្សែក្រវាត់​មិន​អាច​ទៅ​ ដណ្ដើម​បើករថយន្ដ​បាន​។​ ទីបំផុត​រថ​ យន្ដ​នោះ​ក៏​បាន​ទៅ​បុក​ចិញ្ចើម​ផ្លូវ​ទើប​ឈប់​ជា​ភ​ព្វ​សំណាង​កុមារ​ទាំង​ពីរ​មិន​មាន​ រង​របួស​អ្វី​នោះ​ឡើយ​។​

​អ្នកស្រី​ fosster​ បាន​សារភាព​នៅ​ មុខ​ប៉ូលិស​ថា​ការ​ដែល​កូនប្រុស​របស់​ អ្នកស្រី​អាច​ឡើង​ទៅ​បើករថយន្ដ​បាន​ ដោយសារ​តែ​របូត​ខ្សែក្រវាត់​នៅ​ពេល​ នោះ​អ្នកស្រី​បាន​ងាក​ទៅ​ដាក់​ខ្សែក្រវាត់​ឱ្យ​កូន​វិញ​ក៏​ស្រាប់តែរ​បើកទ្វារ​ធ្លាក់​ពី​រថយន្ដ​ដល់​ដី​តែ​ម្ដង​ដោយសារ​ស្រវឹងស្រា​ ខ្លាំង​ពេក​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print