និន្នាការបច្ចេកវិទ្យាចំនួន៧ដែលនឹងគ្របដណ្តប់ឆ្នាំ 2018
1. ប្រាជ្ញាសិប្បនិម្មិត (AI) ដែលភាគច្រើនបង្ហាញតាមរយៈក្បួនដោះស្រាយតាមបច្ចេកវិទ្យាស្វែងយល់ នឹងកាន់តែប្រសើរឡើង។ វិស័យនេះ នឹងទទួលបានការវិនិយោគច្រើនឡើងថែមទៀត។ វាត្រូវបានគេដាក់បញ្ចូល ទៅក្នុងកម្មវិធីផ្សេងៗជាច្រើនទៀត។ ជាជាងផ្តោតលើគោលដៅមួយដូចជាការលេងល្បែងឬទំនាក់ទំនងជាមួយមនុស្ស AI កំពុងតែចាប់ផ្តើមបង្ហាញខ្លួនស្ទើរតែគ្រប់វេទិកាកម្មវិធីឬឧបករណ៍ថ្មីហើយនិន្នាការនេះនឹងពន្លឿនក្នុងឆ្នាំ 2018 ។
2. ការធ្វើទំនើបកម្មឌីជីថល
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ យើងបានឃើញឧបករណ៍ជាច្រើនប្រភេទដំបូងបង្អស់ រាប់បញ្ចូលទាំង ស្មាតហ្វូនថេប្លេត ទូរទស្សន៍ឆ្លាតនិងឧបករណ៍ឆ្លាតវៃជាច្រើនទៀត។ យើងក៏ពឹងផ្អែកលើកម្មវិធីជាច្រើននៅក្នុង ជីវិតប្រចាំថ្ងៃរបស់យើងដែលរួមមានកម្មវិធីស្វែងរក និងរហូតដល់បច្ចេកវិទ្យាផផ្លាស់ប្តូរសីតុណ្ហភាពដោយស្វ័យប្រវត្តិនៅ ក្នុងផ្ទះរបស់យើង។
3. ការមកដល់បណ្តាញ 5G
វាអាចទៅរួចដែរដែលយើងអាចមានបណ្តាញ 5G ដោយមានទូរស័ព្ទ 5G នៅចុងឆ្នាំ 2019 ។ អ៊ិនធឺរណិត 5G មានសក្តានុពលលឿនជាង 4 ដងលឿនជាង 4G ។ ហើយល្បឿនរបស់បណ្តាញនេះ អាចល្អជាងសេវាអ៊ីនធើណិតប្រើ ខ្សែនៅតាមផ្ទះទៅទៀត។
4. បន្ទុកទិន្នន័យ
រហូតមកដល់ពេលនេះគ្រប់ក្រុមហ៊ុនទាំងអស់នៅលើពិភពលោកបានដឹងពីអំណាចដ៏អស្ចារ្យ អំពីទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយនៅឆ្នាំ 2018 ការប្រមូលទិន្នន័យនឹងក្លាយជាអាទិភាពខ្ពស់ជាងនេះ។
នៅពេលដែលអតិថិជននិយាយឆ្លើយឆ្លងជាមួយអ្នកឧបករណ៍បំពងសំឡេងឆ្លាតវៃពេញមួយថ្ងៃ ហើយពឹងផ្អែកលើឧបករណ៍ឌីជីថលសម្រាប់កិច្ចការប្រចាំថ្ងៃភាគច្រើនរបស់ពួកគេ ក្រុមហ៊ុននឹងឆាប់ចូល ប្រើហើយចាប់ផ្តើមប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនដោយគ្មានដែនកំណត់។
5. ការងារស្វ័យប្រវត្តិ។ តើការងាររបស់អ្នកទំនងជាត្រូវបានជំនួសដោយម៉ាស៊ីនទេ? តើអ្នកមានចម្លើយយ៉ាងពិតប្រាកដដែរឬទេ? AI ត្រូវបានគេធ្វើឲ្យ ជឿនលឿនគ្រប់គ្រាន់ ដើម្បីជំនួសការងារមួយ ចំនួនប៉ុន្មានឆ្នាំមកហើយ។ តាំងពីឆ្នាំ 2013 មានក្បួននិងបច្ចេកវិទ្យាដោះស្រាយ ដែលអាចសរសេរអត្ថបទព័ត៌មានមូលដ្ឋាន នៅពេលដែលមានទិន្នន័យបញ្ចូលគ្រប់គ្រាន់។ តើឆ្នាំ 2018 នឹងជាឆ្នាំដែលការងារជាច្រើនអាចត្រូវបានបំពេញ ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិ និងរ៉ូបូត។
6. ការសន្ទនាដ៏ឥតខ្ចោះ។ កាលពីពីរបីឆ្នាំមុនការស្វែងរកតាមសំឡេងគឺសមរម្យ ប៉ុន្តែមិនគួរទុកចិត្ត។ សព្វថ្ងៃនេះការស្វែងរកព័តមានតាមសំលេងក៏អាចល្អឥតខ្ចោះដែរ។ ការធ្វើតេស្តចុងក្រោយបំផុតរបស់ក្រុមហ៊ុន Microsoft ផ្តល់ឱ្យនូវកម្មវិធីដែលទទួលស្គាល់សំឡេងរបស់ខ្លួននូវអត្រាកំហុស 5.1 ភាគរយដែលធ្វើឱ្យវា កាន់តែប្រសើរឡើងនៅពេលទទួលស្គាល់សុន្ទរកថាជាងអ្នកបកប្រែមនុស្ស។ ស្រដៀងគ្នានេះដែរ ការនិយាយ អំពីមនុស្សយន្តនិងការជជែកកំសាន្តមានការរីកចម្រើន។ នៅក្នុងឆ្នាំ 2018 ជាមួយនឹងវដ្តនៃការរីកចំរើនទាំងនេះបន្ត។
7. រូបរាងថ្មីនៃ UI ។ 2018 នឹងក្លាយទៅជាឆ្នាំដ៏សំខាន់សម្រាប់ UI ។ យើងនឹងត្រូវគិតឡើងវិញអំពីរបៀបដែលយើងទាក់ទងជាមួយកម្មវិធីនិងឧបករណ៍របស់យើង។ ការចាប់ផ្តើមនៃឧបករណ៍បំពងសម្លេងឆ្លាតវៃនិងការស្វែងរកព័ត៌មានតាមសម្លេងគឺកាន់ប្រសើរជាងមុន ដូច្នេះវាមិនចាំបាច់ទេដើម្បីមើលអេក្រង់ដើម្បីបញ្ចូលទិន្នន័យឬសួរសំណួរផ្សេងៗ៕
ហេង លក្ខិណា