បុរស​ម្នាក់​កំពុង​អង្គុយ​លេង​លើ​បង់​នៅ​មុខ​សួនច្បារ​បាន​ដួល​ស្លាប់​មិនដឹង​មូលហេតុ​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​ដួល​ស្លាប់​ ខណៈ​កំពុង​អង្គុយ​លើ​បង់​ថ្ម​ មុខ​សួនច្បារ​ នៅ​ទល់មុខ​ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​២៥​នាទី​ យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ បុរស​ដែល​ស្លាប់​នេះ​មានឈ្មោះ​ ឃុ​ច​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ផ្នែក​វិទ្យាសាស្ត្រ​អប់រំ​ មាន​ ស្រុក​កំណើត​នៅ​ ភូមិ​អន្លង់​មាស​ ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ។​

​ប្រភព​ព័​ត៌​បន្ត​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​បុរស​នេះ​បាន​អង្គុយ​លេង​នៅ​លើ​បង់​ថ្ម​ នៅ​សួនច្បារ​ខាងលើ​ តាំងពី​វេលា​ម៉ោង​១១​យប់​ជាង​មក​ម្ល៉េះ​ ហើយ​អង្គុយ​លើ​បង់​តែ​ម្នាក់ឯង​ មួយសន្ទុះ​ក្រោយមក​ ស្រាប់តែ​បុរស​នេះ​បាន​ធ្លាក់​ពីលើ​បង់​ថ្ម​ដោយ​ស្មាន​តែ​ស្រវឹងស្រា​ ពេល​នោះ​ សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​និង​ហៅ​បុរស​នោះ​តែ​បុរស​នោះ​មិនដឹង​ ខ្លួន​ទាល់តែ​សោះ​ ទើប​ដឹង​ថា​ បុរស​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​បង្ក​ឲ្យ​ការ​ភ្ញាក់​តែ​ម្តង​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ មិត្តភាព​ខ្មែរ​-​សូ​វៀត​ដឹក​សព​ ជន​រង​គ្រោះ​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​ដើម្បី​រង់ចាំ​សាច់ញាតិ​ ទំនាក់ទំនង​មក​ទទួលយក​ទៅ​ធ្វើ​ បុណ្យ​តាម​ប្រពៃណី​ ៕​

nokordragon-localnews4

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print