រឿងអាស្រូវ​នៅ​មន្ទីរការងារ ​ខេត្តកោះកុង ​និង ​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួង កំ​ពុង​ពុះកញ្ជ្រោល

ចែករំលែក៖

​ភ្នំពេញ​ ៖​ អំពើ​ពុក​រលួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​បាន​កើត​មាន​ឡើង​នៅ​មន្ទីរ​ការងារ​ខេត្តកោះកុង​និង​នៅ​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចុប្បន្ន​សំណុំរឿង​ទាំង​ពីរ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​មន្ត្រី​តូចតាច​និង​មន្ត្រី​រង​គ្រោះ​សំដែង​នៅ​ប្រតិកម្ម​ជុំវិញ​ករណី​ខាងលើ​នេះ​ និង​ទាមទារ​ឲ្យ​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ បើក​ការ​ស៊ើបអង្កេត​លើ​សំណុំរឿង​ទាំង​ពីរ​នេះ​ជា​បន្ទាន់​ឡើង​វិញ​។​

​ ​តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​ការងារ​ខេត្តកោះកុង​បាន​ឲ្យ​ដឹង​ថា​កន្លង​មក​ប្រធាន​មន្ទីរ​របស់​ខ្លួន​គឺ​លោក​ យក់​ សង្វាត​ បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​កឹ​ប​កេង​ថវិកាជាតិ​និង​ថវិកា​ផលប្រយោជន៍​មន្ត្រីរាជការ​ក្រោម​ឧ​វាទ​យ៉ាងច្រើន​អស់​រហូត​ដល់​ខ្ទង់​ជិត​១០០០​លាន​រៀល​ ប៉ុន្តែ​បែរជា​ក្រុម​សវន​កម្ម​ផ្ទៃក្នុង​ដែល​មាន​លោក​ គង់​ ច័ន្ទ​តារា​ ជា​ប្រធាន​នាយកដ្ឋាន​និង​លោក​ ចូ​វ​ សេដ្ឋា​ ជា​អនុប្រធាន​រួម​និង​ក្រុមការងារ​របស់​អគ្គារ​ធិ​ការដ្ឋាន​ដែល​ដឹកនាំ​ដោយ​លោក​អគ្គារ​ធិ​ការ​រង​ ម៉ា​ សុទ្ធា​ របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បែរជា​រក​ពុំ​ឃើញ​នៅ​រឿងអាស្រូវ​របស់​ប្រធាន​មន្ទីរ​នេះ​ទៅ​វិញ​។​ ផ្ទុយ​ទៅ​វិញ​ទាំង​ក្រុម​សវន​កម្ម​ផ្ទៃក្នុង​និង​អគ្គារ​ធិ​ការដ្ឋាន​បែរជា​រក​ឃើញ​កំហុស​តូចតាច​របស់​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ការងារ​ដែល​ជា​មន្ត្រី​មិន​ស៊ី​ខ្សែរ​ជាមួយ​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ដោយ​ក្រុម​ទាំង​ពីរ​នេះ​បាន​រួម​ដៃ​ជាមួយ​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ ដកហូត​តួនាទី​មន្ត្រី​៤​រូប​ពី​មន្ទីរ​ការងារ​ខេត្តកោះកុង​ឲ្យ​មក​ឈរជើង​ដោយ​បង្ខំ​នៅ​ក្រសួង​ទៀត​ផង​។​

​ ​តាម​ប្រភព​ពី​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែ​លោក​ប្រធាន​មន្ទីរ​ យក់​ សង្វាត​ បាន​រៀប​យុទ្ធសាស្ត្រ​ផ្លាស់​ផ្តូ​រ​ភារៈកិច្ច​ពី​មន្ទីរ​ការងារ​ខេត្តកោះកុង​ ឲ្យ​មក​នៅ​ក្រសួង​គឺ​ដើម្បី​រូប​គាត់​ងាយ​ស្រូល​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ ព្រោះ​កន្លង​មក​មន្ត្រី​ទាំងនោះ​តែងតែ​ ជំទាស់​ទៅ​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​លោក​ប្រ​ធា​ន្ទីរ​ យក់​ សង្វាត​ ធ្វើ​ឲ្យ​លោក​ប្រធាន​មន្ទីរ​មួយ​នេះ​មាន​គំនុំ​និងរ​ត់រក​អន្តរាគមន៍​ជួយ​ជ្រុំ​ជ្រែង​ពី​សំណាក់​លោក​ប្រធាន​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ គង់​ ច័ន្ទ​តារា​ និង​អគ្គារ​ធិ​ការ​រង​ ម៉ា​ សុទ្ធា​ ដែល​ត្រូវជា​បងប្អូន​ធម៌​ជាមួយ​និង​លោក​ប្រធាន​មន្ទីរ​ដែល​រាប់អាន​គ្នា​តាម​រយៈ​ការ​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​និង​សវន​កម្ម​ ដោយសារ​តែ​លោក​ប្រធាន​មន្ទីរ​ចេះ​ចែករំលែក​ផលប្រយោជន៍​ដែល​បាន​មក​ពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ​ ទើប​អ្នក​ទាំង​បី​បាន​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​និង​ជួយ​យកអាសារ​គ្នា​ទៅ​វិញ​ទៅ​មក​។​

...

​ ​មន្ត្រី​នៅ​មន្ទីរ​ការងារ​ខេត្តកោះកុង​និង​មន្ត្រី​នៅ​នាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​នៃ​ក្រសួង​ការងារ​បាន​អំពាវនាវ​សុំ​អោយ​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ លោក​ទេស​រដ្ឋមន្ត្រី​ ឧម​ យិ​ន​ទៀង​ ប្រធាន​អង្គ​ប្រឆាំង​អំពើ​ពុក​រលួយ​ អាជ្ញាធរ​ខេត្តកោះកុង​រួម​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ជួយ​រក​យុត្តិធម៌​ដល់​មន្ត្រី​រង​គ្រោះ​និង​ចាត់វិធានការ​លើ​មន្ត្រី​ខិលខូច​ដែល​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​កឹ​ប​កេង​ថវិកាជាតិ​ដូច​ជា​ករណី​លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្តកោះកុង​ យក់​ សង្វាត​ និង​លោក​ប្រធាន​សវន​កម្ម​ផ្ទៃក្នុង​ គង់​ ច័ន្ទ​តារា​ ដើម្បី​ផ្តន្ទារ​ទោស​ទៅ​តាម​ផ្លូវច្បាប់​ ៕
Narin

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print