វប្បធម៌អាងសែស្រឡាយបក្ខពួកនិយមការឃុបឃិតគ្នានូវអំពើពុករលួយនាំទំនិញគេចពន្ធចូលតាមច្រកអន្ដរជាតិ នៅតែបន្ដមានសកម្មភាពដែលក្រុម ឈ្មួញរួមទាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងមានចេតនាទុច្ចរិតក្នុងការបំបាត់ពន្ធនាំចូល របស់រដ្ឋ ។
ក្រុមអ្នករកស៊ីដឹកទំនិញស្របច្បាប់តាមច្រកអន្ដរជាតិត្រញំងថ្លុងបាននិយាយ ថា ឈ្មួញវ័យក្មេងមួយរូបឈ្មោះ គួច ឆេងទី ត្រូវជាក្មួយរបស់ថ្នាក់ដឹកនាំអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជាកំពុងចេញមុខយ៉ាងផុលផុសក្នុងការនាំទំនិញបង់ពន្ធមិន គ្រប់ចូលតាមច្រកអន្ដរជាតិត្រញំងថ្លុង បន្ទាប់ពីឈ្មួញរូបនេះប្រើប្រាស់ឈ្មោះពូ របស់ខ្លួន និងមានប្រយោជន៍ផងដែរសម្រាប់បំពេញតម្រូវការសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីផ្ដល់ភាពរលូនក្នុងមុខរបរ បំបាត់ពន្ធរដ្ឋលក្ខណៈទ្រង់ទ្រាយធំនេះ ។
ក្រុមហ៊ុនខ្លះបានបញ្ជាក់ថា ទំនិញគ្រប់ប្រភេទទោះជាត្រូវមានអត្រាពន្ធខ្ពស់ក៏ ដោយ បុគ្គល គួច ឆេងទី មានលទ្ធភាពរត់ការនាំទំនិញទាំងនោះពីប្រទេសក្រៅ ដឹក តាមកុងតឺន័រចូលតាមច្រកអន្ដរជាតិត្រញំងថ្លុងដោយពុំចាំបាច់ផ្ទេរទូរថយន្ដ (អូសកុងតឺន័រពីវៀតណាមចូលទឹកដីកម្ពុជាដោយសេរី) ។
ក្នុងចំណោមក្រុមហ៊ុនដឹកជញ្ជូនទំនិញ ក្រុមហ៊ុនរត់ការឯកសារប្រតិវេទគយ ទាំងអស់ពិតជាគ្មានសិទ្ធិក្នុងការអូសកុងតឺន័រចូលទឹកដីកម្ពុជា ដោយគ្មានការផ្ទេរ ទំនិញនោះឡើយ ប៉ុន្ដែសម្រាប់ឈ្មួញវ័យក្មេង គួច ឆេងទី ដែលត្រូវជាក្មួយថ្នាក់ដឹក នាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញ ពោរពេញដោយមោទនភាព មាន អាទិភាពនាំទំនិញចូលបង់ពន្ធមិនគ្រប់ គេចពន្ធ និងអូសកុងតឺន័រចូលយ៉ាងរលូន ។
មន្ដ្រីជាច្រើនស្ថាប័ននៅច្រកអន្ដរជាតិត្រញំងថ្លុងបានខ្សឹបខ្សៀវគ្នាថា មួយរយៈ នេះមានឈ្មួញមួយរូបឈ្មោះ គួច ឆេងទី ល្បីខាងនាំទំនិញបង់ពន្ធមិនគ្រប់ និងគេច ពន្ធតាមច្រកខាងលើនេះ ហើយនៅក្នុងអង្គភាពនគរបាលអន្ដោប្រវេសន៍ច្រកទ្វារ នេះផងដែរ គឺមានអនុប្រធានការិយាល័យនគរបាលអន្ដោប្រវេសន៍មួយផងដែរ មិនដឹងជាយកអំណាចពីកំហែងមេឃណាមកអនុវត្ដទេ គាត់បានបង្ខំឱ្យឈ្មួញនៅ តាមរោងចក្រ ក៏ដូចជាដឹកទំនិញត្រូវបង់ប្រាក់ឱ្យគាត់ក្នុងមួយកុងតឺន័រ២០០ដុល្លារ ក្នុងនោះនាយនគរបាលរូបនេះបានបង្ហាញពីអំនួនថា ខ្លួនជានាយរងការិយាល័យ នគរបាលអន្ដោប្រវេសន៍ច្រកអន្ដរជាតិត្រញំងថ្លុងផង និងជាមនុស្សរបស់ឧកញ៉ា លឹម ប៊ុណ្ណាផង ។ ដូច្នេះរាល់រោងចក្រដែលផលិតក្ដារ ឬដឹកឈើទោះមានច្បាប់ ក៏ដោយត្រូវតែបង់ក្បាលឡានមួយកុងតឺន័រ២០០ដុល្លារដោយគំរាមថាបើមិនបង់ប្រយ័ត្នចាប់ឱ្យឧកញ៉ា លឹម ប៊ុណ្ណា ៕