ភ្នំពេញ៖ ស្ដ្រីវ័យក្មេងអាយុទើបតែ ២៧ឆ្នាំម្នាក់បានដឹកដៃកូនប្រុសអាយុ៤ ឆ្នាំ ហើយនាំទាំងប្ដីកំហូចមកកាន់ស្នាក់ ការប៉ុស្ដិ៍ទួលសង្កែដើម្បីឱ្យជួយដឹងឮ និង សុំលែងលះពីគ្នាដោយសារតែលោកប្ដី លួចលាក់មានស្រីថ្មី និងមិនគិតគូរដល់ គ្រួសារ ។
រឿងរ៉ាវខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការ ប៉ុស្ដិ៍ទួលសង្កែ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ខណ្ឌ ឫស្សីកែវ ។
ស្ដ្រីវ័យក្មេងដែលចិត្ដសឿងដឹកដៃ កូន និងប្ដីមកសុំលែងលះគ្នានៅស្នាក់ ការនគរបាលប៉ុស្ដិ៍ទួលសង្កែខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ុយ ធារិន្ទ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារ តូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ចំណែកប្ដីដែលលួចមានស្រីថ្មី ហើយ ត្រូវបានប្រពន្ធនាំមកកាន់ស្នាក់ការប៉ុស្ដិ៍ ខាងលើនេះឈ្មោះ ផុន កុសល អាយុ២៨ ឆ្នាំ ជាជាងសំណង់ មានស្រុកកំណើតនៅ ភូមិព្រៃ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្ដ សៀមរាប ។
បើតាមការរៀបរាប់និងត្អូញត្អែរពី ស្ដ្រីជាប្រពន្ធបានបញ្ជាក់ថា ពួកគេទាំង ២នាក់បានស្រឡាញ់គ្នាអស់រយៈពេល ៥ឆ្នាំមកហើយកាលពីនៅធ្វើការជាកម្ម កររោងចក្រ ហើយចំណងដៃដែលជួប គ្នារយៈពេល៥ឆ្នាំមកនោះ គឺបានកូន ប្រុសម្នាក់អាយុ៥ឆ្នាំ ។ ប៉ុន្ដែក្រោយមក ប្ដីរបស់គាត់បានសុំនាង(ប្រពន្ធ) ទៅធ្វើ ការជាកម្មករសំណង់ឯខេត្ដសៀមរាប ហើយជារៀងរាល់ខែបានផ្ញើថវិកាសម្រាប់ ផ្គត់ផ្គង់ដល់គ្រួសារជានិច្ច ។ ក្រោយមក ទៀតស្រាប់តែម្ដាយមីងរបស់ប្ដីបាន ទូរស័ព្ទប្រាប់គាត់ថា ប្ដីរបស់ឯងថថ្ងៃណា ក៏ឃើញតែឌុបស្រីថ្មី តែនាងជាប្រពន្ធ មិនជឿក៏ជិះរថយន្ដឈ្នួលទៅកាន់ខេត្ដ សៀមរាបដែលជាផ្ទះម្ដាយក្មេក ស្រាប់ តែឃើញលោកប្ដីកំហូចឌុបស្រីប្រាកដ មែន ។
ស្ដ្រីរូបនេះបានឱ្យដឹងទៀតថា ក្រោយ ពីដឹងរឿងនាងក៏ត្រឡប់មកកាន់ភ្នំពេញ វិញ ។ លុះដាច់ខែម្ដងៗប្ដីដែលធ្លាប់ផ្ញើ ប្រាក់ផ្គត់ផ្គង់ក្នុងបន្ទុកគ្រួសារបែរជា កាច់ផ្ដាច់ទើបបានជានាងសម្រេចចិត្ដ នាំកូន និងប្ដីមកប្ដឹងសមត្ថកិច្ចដើម្បី លែងលះគ្នា ។
ស្ដ្រីរូបនេះបានបញ្ជាក់ថា ការស្រឡាញ់ រហូតបានកូនប្រុសម្នាក់នេះគឺមិនបាន ចុះសំបុត្រអាពាហ៍ពិពាហ៍ឡើយ ពោល គឺស្រឡាញ់គ្នាដោយចិត្ដនិងចិត្ដ តែមិន នឹកស្មានថា ប្ដីកំហូចរូបនេះបែកគំនិត លួចមានស្រីថ្មីនោះទេ ៕
ដោយ៖ អារុណរះ