ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ អ្នកលក់សាច់ជ្រូកម្នាក់បានត្រូវចៅក្រមសុើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់”ប៉ុនប៉ងរំលោភសេពសន្ទវះ” បណ្តោះអាសន្នដាក់ពន្ធនាគារ។
មន្រ្តីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោកហេង ផេងព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ឈ្មោះវ៉ាន ម៉ាប់មុខរបរលក់សាច់ជ្រួកពីបទ”ប៉ុនប៉ងរំលោភ” និងបញ្ជូនទៅកាន់ចៅក្រមសុើបសួរលោក ងួន វុទ្ធី ចេញដិការឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារដើម្បីបើកការសុើបអង្កេតឈានៅសម្រេចទោស។
សូមរម្លឹកថា នៅថ្ងៃសុក្រ ១២កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២២ និង០០នាទី នៅចំនុចបន្ទប់ទឹក ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលមានករណីប៉ុនប៉ងចាប់រំលោភ ។
នគរបាលស្រុកស្អាងបានអោយដឹងថា នរងគ្រោះឈ្មោះ ស.ស.ម.ត ស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជតិខ្មែរ មុខរបរ កម្មការនីរោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះវ៉ាន ម៉ាប់ ហៅ គឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលបន្តថា ជនរងគ្រោះបានចូលបន្ទប់ទឹកដោយមិនទាន់បានបិទគន្លឹះទ្វារទេស្រាប់តែមានឈ្មោះ វ៉ាន ម៉ាប់បានខ្ទប់មាត់ដោយដៃម្ខាងនិង ដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារបស់ជនរងគ្រោះ រួចនិយាយថា ÷ បើ ហ៊ានស្រែកសម្លាប់ហើយ ដុតផ្ទះចោល ពេលនោះជនរងគ្រោះ មិនហ៊ានស្រែកទេ ទើបឈ្មោះ វ៉ាន ម៉ាប់ បានស៊ើយរ៉ូបបម្រុងរំលោភសេពសន្ទវះ និងបាន បានយកទូរស័ព្ទរបស់ខ្លួនថតរូប(ស៊ែលហ្វី)។ ជនរងគ្រោះ ក៏បានរើបម្រះរត់ចេញពីឈ្មោះ វ៉ាន ម៉ាប់មក ក្រៅបន្ទប់ រួចបានស្រែកអោយម្តាយបង្កើត ជួយខ្លួន ភ្លាមនោះឈ្មោះ វ៉ាន ម៉ាប់ បានគេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ទុកនៅអាវយឺតចំនួន០១។លុះនៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង ០០នាទីព្រឹកទើបជនរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្ដិស្អាងភ្នំ។
ក្រោយពេលទទួលបានពត៍មានខាងលើសមត្ថកិច្ចប៉ុស្ដិស្អាងភ្នំបានអញ្ជើញឈ្មោះ វ៉ាន ម៉ាប់ មកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ វ៉ាន ម៉ាប់ បាន សរភាពថា÷ ខ្លួនមានសភាពស្រវឹងស្រាបានចាប់ ឱបជនរងគ្រោះ នៅក្នុងបន្ទប់ទឹក រួចថតរូប សែហ្វី នឹងបានបន្សល់ទុកអាវយឺតចំនួន០១ពិតប្រាដកមែន៕ ឆ ដា