ក្រសួងធនធានទឹក ៖ ព្រះរាជាណាចក្រកម្ពុជា​​​ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការព្យាករក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា​ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ មានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរក្នុង ក្រប​ខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្តាខេត្តនៅតាមតំបន់ទំនាបកណ្តាល និងតំបន់ មាត់សមុទ្រ ។

ការព្យាករបានបញ្ជាក់ទៀតថា មានវិសម្ភាធមួយបានកើតឡើងនៅភាគអាគ្នេយ៍​ប្រទេស​ហ្វីលីពីន ។ វិសម្ភាធនេះ នឹងរំកិលខ្លួនចូលក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់​តំបន់ដីសណ្តរទន្លេមេគង្គ ។ លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រ​កម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅបង្គួរក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។

ចំណែកស្ថានភាពសីតុណ្ហភាព ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មាន​សីតុណ្ហភាពអប្បបរមា មានពី​២៣-២៤អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣០អង្សាសេ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print