សហភាពសហព័ន្ធអ្នកសារព័ត៌មាន នឹងរៀបចំ «វេទិកាអ្នកសារព័ត៌មាន និងអ្នក​នាំពាក្យ» គោលដំណងពង្រីកកិច្ចទំនាក់ទំនងក្នុងភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ក្នុងការផ្លាស់ប្តូរមតិយោបល់ លើយន្តការទទួលព័ត៌មាន និងផ្តល់ព័ត៌មាន

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ (ស.ស.ស.ក) នឹងរៀបចំ «វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា «វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» នឹង​ប្រព្រឹ​ត្ត​ទៅនៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល ស.ស.ស.ក ដែលមានអសយដ្ឋានអគារលេខ៣៦ ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

អត្ថន័យក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ដើម្បីឲ្យអ្នកនាំពាក្យ និងអ្នកសារព័ត៌​មាន​បង្កើនកម្រិតទំនាក់ទំនង, បង្កើនការជឿទុកចិត្តគ្នា, បង្កើនការគោរពគ្នា និង​អនុសាសន៍​​ដោះស្រាយ ហើយចង់ដឹងថាតើអ្នកសារព័ត៌មានត្រូវការអ្វីខ្លះពីអ្នកនាំពាក្យ? តើ​អ្នកនាំពាក្យត្រូវការអ្វីខ្លះពីអ្នកសារព័ត៌មាន?

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា អ្នកនាំពាក្យ និងអ្នកសារព័ត៌មាន គឺជាដៃគូបំពេញឲ្យគ្នា ពីព្រោះម្ខាងជាអ្នកផ្ដល់ខ្លឹមសារ ហើយម្ខាងទៀតជាអ្នកផ្សាយខ្លឹមសារនោះទៅកាន់ប្រជាជន។ ប្រសិនបើការទទួលខ្លឹមសារព័ត៌មាន មិនច្បាស់លាស់ មិនបានស៊ីជម្រៅ នោះការផ្សាយក៏​នឹង​មិនបានគ្រប់ជ្រុងជ្រោយដែរ ហើយការខាតបង់នោះគឺប្រជាជនដែលត្រូវការព័ត៌មាន ពិតត្រឹមត្រូវពេញលេញ គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដ៏ប្រសើរ​ ។ ប្រសិនបើអ្នកសារព័ត៌មានចេញផ្សាយមុន ហើយអ្នកនាំពាក្យបែរជាចាំតែកែ ខ្លឹមសារតាមក្រោយ នោះក៏មិនមែនជាទិដ្ឋភាពដែលប្រសើរនោះទេ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានរំពឹងទុកថា វេទិកានេះនឹងពង្រីកបាននូវកិច្ចទំនាក់ទំនង ក្នុងភាពជាដៃគូរវាងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ ក្នុងការផ្លាស់ប្តូរមតិយោបល់ លើយន្ត ការទទួលព័ត៌មាន និងផ្តល់ព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងពង្រឹងគុណ ភាព នៃការផ្សព្វផ្សាយលើគ្រប់វិស័យនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង។

«វេទិកាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យ» ដែលជាជំនួបប្រចាំឆ្នាំលើកដំបូង ទទួលបានកិច្ចសហការនិង ឧបត្ថម្ភគាំទ្រពី ៖ ក្រសួងបរិស្ថាន, សាលារាជធានីភ្នំពេញ, សាកលវិទ្យាល័យ CUP, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងវិទ្យាស្ថាន Mekong Dialogue Institute។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្ដីប្រកាសព័ត៌មានសហភាពសហព័ន្ធអ្នកសារ​ព័ត៌មានដូចខាងក្រោមនេះ ៖

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print