ខេត្តពោធិ៍សាត់ ៖ យ៉ាងតិចមានមនុស្ស៥នាក់បានស្លាប់ ក្នុងនោះមាន៤នាក់ស្លាប់នៅកន្លែង និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងក្រុម ហ៊ុនកាពីតូល បុកជាមួយរថយន្តលោកប្រធានក្រុមប្រឹក្សាស្រុកក្រគរ ។
ហេតុការណ៍ដ៏អាក្រក់នេះកើតឡើងនៅលើកំណាត់ផ្លូវជាតិ លេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា នាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ។
ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់ ក្នុងនោះមានលោក សុទ្ធ តារា ក៏បានស្លាប់ផងដែរ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ខណៈ៤នាក់ទៀត ស្រី៣នាក់ ស្លាប់នៅកន្លែងកើតហេតុ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា គ្រោះ ថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ៕
...