អំពើហិង្សានៅមន្ទីរឃុំឃាំងប្រេស៊ីលស្លាប់៩នាក់

ចែករំលែក៖

អំពើហិង្សាបានកើតឡើងនៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ បានសម្លាប់មនុស្ស៩នាក់ និង ១៤នាក់ផ្សេងទៀតរងរបួស។ ជាមួយគ្នា នោះ អ្នកទោសរាប់សិបនាក់បានរត់គេច ខ្លួនចេញពីគុក។

តាមគេហទំព័រ O Estado De Sao Paulo បានផ្សាយថា អំពើហិង្សាខាងលើ បានធ្វើឲ្យអ្នកទោស១០៦នាក់ រត់គេចខ្លួនចេញពីមន្ទីរឃុំឃាំងនៅទីក្រុង Goiania ជិតរដ្ឋធានី Brasilia ។

អំពើហិង្សានេះកើតឡើងនៅពេលដែលអ្នកទោសម្នាក់ ស្ថិតនៅទីតាំងឃុំខ្លួន Colonia Agroindustrial បានចូលទៅកាន់ ទីតាំង៣ផ្សេងទៀត ក្នុងមន្ទីរឃុំឃាំងដូចគ្នាដែលឃុំអ្នកទោសហើយជាក្រុមសត្រូវនឹងគ្នា។

ជនវាយប្រហារបានដុតពូកដេករបស់គូសត្រូវ និងដុតសត្រូវទាំងរស់។ កម្លាំង ពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានភាព ហើយសាកសពជនរងគ្រោះមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ។ មន្ត្រីគ្រប់គ្រងក៏បានចាប់ខ្លួនអ្នកទោសបាន២៧នាក់ ក្នុង ចំណោមអ្នករត់គេចខ្លួន។ ប្រព័ន្ធផ្សព្វ ផ្សាយប្រេស៊ីលបានឲ្យដឹងថា មានមនុស្ស ៩នាក់ស្លាប់ ដោយត្រូវគេកាត់ក្បាល។

សកម្មភាពនោះ បានធ្វើឲ្យគេនឹកឃើញឡើងវិញនូវអំពើហិង្សាដែលបាន កើតឡើងនៅមន្ទីរឃុំឃាំង កាលពីឆ្នាំ ២០១៧ ដោយបានសម្លាប់មនុស្ស៥៦ នាក់ ភាគច្រើនគឺត្រូវកាត់ក្បាលគប់ឆ្លង ជញ្ជាំងគុក។ កាលពីឆ្នាំ២០១៧ អំពើ ហិង្សានៅក្នុងមន្ទីរឃុំឃាំងនៅប្រេស៊ីល បានសម្លាប់មនុស្សរហូតដល់ទៅ១៣០ នាក់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print