អាជ្ញាធររាជធានីផ្ដើមយុទ្ធនាការ ស្ដារប្រឡាយ លូ ទួលពង្រ ដើម្បីកាត់បន្ថយការលិចលង់ នៅរដូវវស្សាឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ ៖  អាជ្ញាធររាជធានី និង មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រួមជាមួយមន្ទីរពាក់ព័ន្ធបានចាប់ផ្ដើមយុទ្ធនាការស្ដារប្រឡាយទួលពង្រ តំបន់លូ៥ នេះ ដើម្បីកាត់បន្ថយការលិចលង់រាជធានីភ្នំពេញដោយជំនន់ទឹកភ្លៀងជាអតិបរមា នៅរដូវវស្សាឆ្នាំនេះឲ្យបានល្អប្រសើរ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រឡាយទួលពង្រ និងប្រឡាយបឹងត្របែក កាលពីល្ងាច ថ្ងៃព្រហស្បតិ៏ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី០៤ មករា ឆ្នាំ២០១៨នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរសាធារណៈ ការ និងដឹកជញ្ជូន អាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាយកចិត្តទុកដាក់អំពីការស្តារប្រឡាយទួលពង្រឲ្យបានលឿង នាពេលឆាប់ៗ ខាងមុខនេះ ព្រមទាំងដាក់លូប្រអប់ តភ្ជាប់ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយទួលពង្រ១ទួលពង្រទី២-បន្ថែមទៀត ដើម្បីបញ្ជៀសបាននូវការលិច លង់ដោយជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ នៅតាមបណ្តាយផ្លូវជាតិលេខ៤ ជុំវិញព្រលានយន្ត ហោះ ពិសេស នៅតំបន់សាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ការបង្ហាញពីយុទ្ធសាស្ត្រ នៃការរំដោះជំនន់ទឹកភ្លៀងនៅភាគខាងលិចឈាងខាងត្បូង ភូមិសាស្រ្តរាជធានីភ្នំពេញនេះ ក្នុងគោលដៅធ្វើយ៉ាង ណាបញ្ជៀសឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ។

ជុំវិញបញហាការស្តារប្រឡាយបង្ហូរទឹកអាងស្តុបបឹងត្របែក និងប្រឡាយទូលពង្រ ក្នុងកិច្ចការងារនេះ សុំឲ្យមន្ទីរ សាធារណការលើកឡើងជុំវិញប្រឡាយទួលពង្រ ។ ប្រឡាយទួលពង្របាត់ដានហើយការពិត ឥឡូវចាប់រកហើយៗ ចឹងត្រូវជីកចំណុចអស់នេះឡើងវិញ ដើម្បីឲ្យទឹកនេះវាហូរធ្លាក់ចុះមកលូ៥មួយចំណែក ធ្លាក់ចុះមកប្រឡាយស្ទឹងមានជ័យមួយចំណែក ហើយនឹងការរុករកប្រឡាយ តាមពិតប្រឡាយបឹងត្របែកអត់បាត់ទេ តែបាត់អាងស្តុប មិនទៅណាទេ តែមានគេកាន់កាប់។

សូមបញ្ជាក់ថា  តាមបណ្តោយផ្លូវជាតិ លេខ៤ ពិសេសតំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រ ក្នុង  សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងតំបន់ក្បែរៗនោះ កាលពីរដូវវស្សាកន្លងមកនេះ បានទទួលរងការលិចដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍ជាប្រចាំផងដែរ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។ ដែលបញ្ហានេះ បង្ហាញឲ្យឃើញនូវចំណុចប្រឈមទើប រដ្ឋបាលរាជធានីភ្នំពេញ មានវិធានការដាក់ចេញជាគម្រោងស្ថាបនាប្រឡាយទួលពង្រនេះតែម្តង។ ក្រោយពីកម្រោងនេះត្រូវបានស្ថាបនារួច នៅរដូវវស្សា ឆ្នាំក្រោយ នឹងអាចដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជាអតិបរមាបានជាមិនខាន ៕   សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print