ចែករំលែក៖

មណ្ឌលគិរី ៖ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីរកឃើញថាមានក្សាទុកគ្រឿងបំផ្ទុះនិងគីបជាច្រើនគ្រាប់ក្នុងស្រុកកោះញែក។

ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅវេលាម៉ោង១១.៣០នាទីព្រឹក ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ៦ ខែ មករាឆ្នាំ២០១៨ក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។

នគរបាលស្រុកកោះញែកបានឱ្យដឹងថាកម្លាំងបានធ្វើការឃាត់ខ្កួនជនសង្ស័យទាំងពីរនាក់ទី១ឈ្មោះជុំ រស្មី ភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរយោធាមានទីលំនៅភូមិក្បាលកោះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។

ទី២ឈ្មោះ ហេង សំអូន ភេទប្រុសអាយុ៥២ឆ្នាំមុខរបរកសិករជនជាតិខ្មែរទីលំនៅភូមិឃុំខាងលើជាមួយគ្នា។

ការឃាត់ខ្លួននេះក្រោមការចោទប្រកាន់របស់សម្តថកិច្ចថាជនសង្ស័យបានរក្សាទុកជាតិផ្ទុះ(គ្រាប់បែក )ចំនួន០៣គ្រាប់និងគិបបំផ្ទុះដោយខុសច្បាប់។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានធ្វើការរឹបអូសបានវត្ថុតាងរួមមាន
គ្រាប់បែកផ្លែទៀបចំនួន០១គ្រាប់  គ្រាប់បែកផ្លែទឹកដោះគោចំនួន១គ្រាប់ គ្រាប់បែកផ្លែប៉ោមចំនួន1គ្រាប់។
គីបគ្រាប់បែកចំនួន5 គីប និងគីបឆ្នៃចំនួន8គីបខ្សែឆ្នូនសំរាប់បញ្ឆេះប្រវែង3ម៉ែត្រខ្សែរបញ្ឆេះប្រវែង2តឹក ទៀត។

ជនសង្ស័យនិងវត្ថុតាងត្រូវបញ្ជួនខ្លួនមកអធិការដ្ឋានស្រុកកោះញែកដម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ ដោយសហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print