ខេត្តកណ្ដាល៖ ម្ចាស់រថយន្តដឹកស្រូវជាច្រើននាក់ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ បាន នាំគ្នាផ្ទុះការតវ៉ា ជាមួយ អាជ្ញាធរ និង សមត្ថកិច្ច ដែលហាមឃាត់មិនអោយរថយន្តដឹកស្រូវម្រមាណជា១០គ្រឿង បើកចូលទៅលក់ស្រូវនៅតាម ច្រក តំបន់ វាលស្បូវ ស្ថិតក្នុងភូមិ ព្រែកសុឹង ឃុំសំពៅពូន ស្រុកោះធំ ទៅលក់ នៅ ព្រំដែន វៀតណាម ។
ការតវ៉ានេះ បន្ទាប់ពី អាជ្ញាធរ បាន នែនាំ និងជូនដំណឹង មិនអោយរថយន្ត ដឹកទំនិញផ្ទុក លើសពី១០តោន ឆ្លងកាត់ ដោយលើកហេតុផលថា ផ្លូវខូចនិងស្ពានទ្រុឌទ្រោម។
ការតវ៉នេះ មិនមានប្រើអំពើហឹង្សាទេ គ្រាន់តែមាន ទំនាស់ពាក្យសំដីគ្នាតិចតួច។
អាជ្ញាធរ បានអោយរថយន្ត ដឹកស្រូវ ចតនៅ ខាងមុខ ច្រកតំបន់វាលស្បូវដោយឱ្យអ្នកដឹកស្រូវ សាង ដាក់រថយន្ត តូច ទើបឱ្យចូល ។
ម្ចាស់រថយន្តដឹកស្រូវ មិនព្រមសាង ដាក់ រថយន្ត ទេ ថា អស់សោហ៊ុយច្រើន មិនចំណេញនិងបានចោទអាជ្ញាធរឃុបជាមួយមេឈ្មួញធំៗដូចដឹកត្រីនិងសត្វគោ សត្វជ្រូកល្មើសច្បាប់ឆ្លងកាត់ផ្លូវចូលភូមិលេខ៩ទៅវត្តវាលស្បូវនេះទាំងថ្ងៃទាំងយប់ដឹកលើសទម្ងន់ខ្ទេចផ្លូវអស់បែរជាហាមឃាត់ពួកគាត់ដឹកកសិផលមិនលើសទម្ងន់ទៅវិញ៕ ស្អាងជ័យ
(ព័ត៌មានលម្អឹតនិងផ្សាយនៅលើទំព័រកាសែតនគរវត្ត)