ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២០និង ៣០នាទី នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ចុះធ្វេីរដ្ឋបាលចំហរ ត្រួតពិនិត្យអាវុធផ្ទុះឃាត់ជនសង្ស័យម្នាក់ ឈ្មោះ អុក ថារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មុខសញ្ញាចេញពីពន្ធនាគារ) ។
ជាលទ្ធផលសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន០១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង ឧបករណ៍សេព និងសម្ភារវេចខ្ចប់មួយចំនួន។
នៅថ្ងៃបន្ទាប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៥០ នាទី នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញ សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញអធិការដ្ឋាននគរបាលជ្រោយចង្វារ បន្តកិច្ចប្រតិបត្តិការ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៣នាក់ទៀត ។
ជនសង្ស័យទាំងបីនាក់មានឈ្មោះ ៖
១-ឈ្មោះ ឃៀង ថារី ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ
២-ឈ្មោះ ពៅ ចរិយា ភេទស្រី អាយុ២៥ឆ្នាំនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៣-ឈ្មោះ សេង មិុក ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិភ្នំដែក ឃំុរមណី ស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយការឃាត់ខ្លួនកម្លាំងរឹបអូសវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០២កញ្ចប់ធំ និងទូរស័ព្ទដៃ០៣គ្រឿង និងរថយន្ត០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចចាត់ ការបន្តតាមនីតិវិធី ៕ វណ្ណៈ