លោកឌី រ័ត្នខេមរុណ ! ថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងការរស់រានមានជីវិត រួមទាំងសិទ្ធិសេរីភាពផងដែរ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចម៉ោង ៥ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌមានជ័យ បានឲ្យដឹងថា ថ្ងៃ០៧ មករា គឺជាថ្ងៃកំណើតទី២ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់គ្នា ដែលបានរួចផុតពីរបបដ៏សែនព្រៃផ្សៃខ្មៅងងឹតយ៉ង់ឃ្នង់ ក្នុងការកាប់សម្លាប់មនុស្សរាប់សិបលាននាក់ នាយុគសម័យ របបប្រល័យពូជសាសន៍ពលពត កាលពីពេលនោះ ។

ការលើកឡើងខាងលើនេះ ថ្លែងឡើងក្នុងពិធីចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនបងប្អូនកម្មករកម្មការនីរោងក្រចំនួន ៣០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកឌី រត្ន័ខេមរុណ បានបន្តថា ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ ដែលប្រទេសជាតិទាំងមូល និងប្រជាជនរាប់សិបលាននាក់ បានរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្ននេះ គឺ ដោយសារតែគុណបំណាច់ដ៏ថ្លៃថ្លារកអ្វីប្រៀបផ្ទឹមពុំបាន របស់សម្តេចអគ្គមហាសេបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបូជាទាំងសាច់ស្រស់ ឈាមស្រស់ មិនគិតគូរពីការបាត់បង់អាយុជីវិត ក្នុងការផ្តួលរលំលើរបបប្រល័យពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ នឹង២០ថ្ងៃ រហូតទទួលជ័យជំន័យ លើរបបេព្រៃផ្សៃដ៏ឃោឃៅនេះបាន ១០០ភាគរយ រហូតមកទល់បច្ចុប្បន្ន ។

ប្រជាជនទូទាំងប្រទេសកម្ពុជា បានចាត់ទុកថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់បងប្អូនពលរដ្ឋក្នុងប្រទេសទាំងអស់គ្នា និង បានចារទុកក្នុងប្រវត្តិសាស្រ្តផងដែរ ថាថ្ងៃនេះ គឺជាថ្ងៃកំណើតទី២ និងមិនអាចបំភ្លេចបាន ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលតែងតែប្រារព្ឋធ្វើខួបអនុស្សារីយ៍ជារៀងរាល់ឆ្នាំ ក្នុងការរំលឹកខួប នៃទិវាទទួលជ័យជំន័យនេះ ដោយក្នុងនោះ គិតមកដល់ពេលនេះ ទិវាជ័យថ្ងៃ៧មករានេះ ( ១៩៧៩-២០១៨ ) មានរយះពេល ៣៩ឆ្នាំហើយ ។

ឈ្លៀតក្នុងឪកាសនោះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ក៏បានផ្សព្វផ្សាយ អត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីផ្តល់ជូនកម្មករ រួមមាន : ប្រាក់ឈ្នួលអប្បបរិមា ១៧០ដុល្លារក្នុង១ខែ ( ប្រាក់ខែគោល ) និងបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ការបញ្ចុះតម្លៃអគ្គីសនីប្រើប្រាស់ បញ្ចុះតម្លៃទឹកស្អាត ។ ការផ្តល់ការគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែមករាមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុុមហ៊ុនទាំងអស់ ត្រូវបង់ថ្លៃរបបសន្តិសុខសង្គម១០០ភាគរយ ដល់កម្មករកម្មការនីរោងចក្រ ។

ជាមួយគ្នានេះដែរ បងប្អូននឹងទទួលបានការពិនិត្យព្យាបាលជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃតាមរយះមូលនិធិសមធម៌ ។
ក្នុងនោះចំពោះ ស្ត្រីមានផ្ទៃពោះសម្រាលកូន និងទទួលការឈប់សម្រាកពីការងាររយះពេល៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ លើសពីនេះ បងប្អូនទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលកូន១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាកបានកូន២ ទទួលបាន៨០ម៉ឺន អ្នកសម្រាលបានកូន៣ ទទួលបាន១លាន២០ម៉ឺន ។
កម្មករកម្មការនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណះរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ( Free ) រយះពេល២ឆ្នាំ ( គិតចាប់ពីខែសីហា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ ) ។ ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ ( ប្រាក់រ៉ឺត្រែត ) ដែលនឹងទទួលបានចំនួន៨០ភាគរយ នៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ ។

ទន្ទឹមនឹងការចុះសួរសុខទុក្ខ លោកឌី រ័ត្នខេមរុណ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការនី សូមកុំស្តាប់តាមសម្តីញ៉ុះញ៉ុងពីបុគ្គលណាម្នាក់ ដែលមានចេតនាទុច្ចរឹត បំផុសបំផុលបងប្អូនអោយចូលរួមធ្វើសកម្មភាពតវ៉ាផ្សេងៗ ក្នុងគោលបំណងបំផ្លិតបំផ្លាញសង្គមជាតិ ។

លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និង ការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែបានគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៍ សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការលំបាកទីនោះតែងតែមានកាកបាទក្រហមកម្ពុជាចាំចុះបងប្អូនជានិច្ច ។

ក្នុងអំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន : អង្ករ១ប៉ាវ , មី១កេស , ទឹកសុទ្ធ១យួរ , ទឹកត្រី១យួរ , ទឹកស៊ីអីុវ១យួរ និងថវិកាសរុប ៣០ម៉ឺនរៀល ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print