ជនសង្ស័យមួយក្រុមចូលផ្ទះលោក មន្ត្រីមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តព្រះសីហនុ ប្រើហឹង្សានិងមានគំរោងប្លន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក វង្ស ចាន់ធី ដែលជាមន្ត្រីមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តព្រះសីហនុ ត្រូវក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយអាវុធខ្លី២ដើមចូលទៅក្នុងផ្ទះរបស់គាត់ ដើម្បីធ្វើអំពើឧក្រឹដ្ឋផ្សេងៗមានដូចជា រំលោភលើលំនៅដ្ឋានអ្នកដ៍ទៃ ប្រើប្រាស់អាវុធខុសច្បាប់ ហឹង្សានិងមានគំរោងប្លន់ជាដើម ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានភ្លាមៗ ។

យោងតាម លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្សយ័មួយក្រុមប្រដាប់ដោយអាវុធ ដែលជាប់ចោទពីបទថា បានចូលទៅក្នុងផ្ទះរបស់លោក វង្ស ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មន្ត្រីមន្ទីរទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ចខេត្តព្រះសីហនុនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុកាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ដើម្បីអំពើឧក្រឹដ្ឋផ្សេងៗមាន ដូចជារំលោភលើលំនៅដ្ឋានអ្នកដ៍ទៃ ប្រើប្រាស់អាវុធខុសច្បាប់ ហឹង្សានិងមានគំរោងប្លន់ជាដើម ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ទៀតថា ជនសង្ស័យមានគ្នាចំនួន ៤នាក់ក្នុងនោះមានជនជាតិចិនម្នាក់ផងដែរ គឺ ទី១.ឈ្មោះ យ៉ែម យុទ្ធា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ទី២.ឈ្មោះ គង់ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។ ទី៣.ឈ្មោះ តាំង វ័រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ អ្នកបកប្រែចិន មានទីលំនៅ ភូមិព្រែកតាគង់ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ ទី៤.ឈ្មោះ DING ZHIGANG ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិននៅខេត្ត ហឺណាន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខៈ G61372547 ។ វត្ថុតាងចាប់យកបានរួមមានៈ ១.កាំភ្លើងខ្លី ២ដើម (ម៉ាក PRITAI សហរដ្ឋអាមេរិក បង់១ គ្រាប់៤ និងម៉ាក PALOL បង់១ គ្រាប់ ៧ និងសម្ភារៈជាវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលខេត្តព្រះសីហនុឃាត់ខ្លួនបណ្ដោះអាសន្ន កំពុងបន្តនិតិវិធី និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print