សមត្ថកិច្ចដាក់ទិសដៅត្រួតពិនិត្យចរាចរណ៍និងអាវុធជាតិផ្ទុះ ឃាត់ខ្លួនមុខសញ្ញាចោរឆក់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ខណៈដែរសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការ ជាមួយការិយាល័យនគរបាលចរាចរជេីងគោក ដាក់គោលដៅត្រួតពិនិត្យចរាចរណ៍និងអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាយាកថាហេតុ ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានទូតសិង្ហបូរី ផ្ទះលេខ១០០A ផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) កាលថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៦និង៣០នាទី នៅចំណុចមុខហាងលក់ស៊ីឌីសាន់ដេ ផ្លូវព្រះសីហនុ កែងផ្លូវលេខ៦៣ ក្រុម៤៤ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ អឿន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិព្រែកកំផ្លៀញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ប្រភេទមុខសញ្ញាថ្មី និងទី២-ឈ្មោះ អ៊ុត រ៉ុង ភេទ ប្រុស អាយុ ១៨ ជនជាតិ ខ្មែរ មុខរបរ ស្នាក់នៅ មិនពិតប្រាកដ ប្រភេទមុខសញ្ញាថ្មី អ្នកទាំង២ត្រូវសមត្ថកិច្ចធ្វើតេសទឹមនោមរកឃើញគ្រឿងញៀន វិជ្ជមាន ។
វត្ថុចាប់យក-ម៉ូតូម៉ាក SUZUKI NEX ពណ៌លឿង សេរីឆ្នាំ២០១៤ លេខតួ៣០៩២៥១ លេខម៉ាស៊ីន ៣០៩២៥១ ពាក់ស្លាកលេខភ្នំពេញ ១CZ-៨៧៥១ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កសាងសុំណុំរឿង និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print