ខេត្តតាកែវ ៖ កម្លាំងសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធករណីរំលោភសេពសន្ថវៈ កាលពីព្រឹកថ្ងៃទី០៧ មករា ២០១៨ នៅចំណុចភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ.ឃុំខាងលើ ។ មុនឃាត់ខ្លួនជនសង្ស័យបានធ្វើសកម្មភាពលូនចូលក្នុងផ្ទះជនរងគ្រោះ ហើយស្ទុះទៅច្របាច់.ក នាង រហូតដល់សន្លប់បាត់បង់ស្មារតី រួចចាប់ផ្តើមរំលោភសេពសន្ទវៈ (អ្នកមេម៉ាយ) អាយុ៣១ ឆ្នាំបានសម្រេចដល់គោលដៅ ដែលកំពុងដេកក្នុងផ្ទះម្នាក់ឯង ។ ពេលធ្វើសកម្មភាពឡើងឋានសួគ៍បានជោគជ័យហើយ ជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ ។ លុះដល់នាងដឹងខ្លួនក៏បានប្តឹងសមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។ នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ទវៈ លើស្ត្រីអ្នកមេម៉ាយនោះមែន ។ បានជាដាច់ចិត្តចូលទៅបើកមុងរំលោភនាង ដោយសារតែស្រ្តីអ្នកមេម៉ាយនេះ ចេះតែបង្ហាញអាកប្បកិរិយា(ហុច)ធ្វើឲ្យខ្លួនទ្រាំមិនបាន ។ ប៉ុន្តែនៅពេលចូលទៅធ្វើសកម្មភាព នាងបានរើបម្រះ មិនព្រមប្រគល់ខ្លួនឲ្យតាមសម្រួលទេ ទើបគេច្របាច់.កឲ្យសន្លប់ ហើយក៏បើកយុទ្ធនាការវាយលុករហូតបានជោគជ័យ ទីបំផុតជាប់ខ្នោះដៃបណ្តោយ ។ ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូនកាន់ទៅសាលាដំបូងខេត្ត តាមនីតិវិធី ៕
ដោយ៖ សហការី