ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែន ជ័យដឹ កនាំដោយលោកវីរសេនីយ៍ឯក យឹមសារ៉ាន់ បានបើកប្រតិបត្តិការធ្វើកាស្រា វជ្រាវម៉ាងយកចិត្តទុកដាក់ ត្រឹមតែរយះពេល១២ ម៉ោងតែប៉ុណ្ណោះ អាចវែកមុខឃាតករដែលសម្លាប់យុ វជនម្នាក់កាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិដែនជ័យរាជ ធានីភ្នំពេញ ។
លោកយឹមសារ៉ាន់ បានអោយដឹងថា ជនរងគ្រោះដល់ស្លាប់នោះឈ្មោះប៉ុ នធឿនធារ៉ា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខ៣នាក់ទៀ តត្រូវបាននគរបាលចាប់ខ្លួនដែរក្ នុងនោះមាន១,ឈ្មោះរម្យ ខន អាយុ១៩ឆ្នាំ ឈ្មោះលាភ ផល្លា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្ មកររោងចក្រមានស្រុកកំណើតនៅភូមិ ព្រលាន ឃុំរំលេចស្រុកសីធរកណ្តាល ព្រៃវែង។ទី៣,ឈ្មោះផែនចន្នី ភេទស្រី អាយុ១៨ឆ្នាំត្រូវជាប្រពន្ធមុ ខរបរនៅផ្ទះ មានស្រុកកំណើតនៅសង្កាត់ត្រពាំក្ រសាំង ខណ្ឌពោធិ៍សែនជ័យ។៤ឈ្មោះ លៅឆាយ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជួយមើ លទាឲ្យជនដៃដល់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ទី៥,ឈ្មោះ ង៉ាន់ឈុន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមើលទាឲ្យជនដៃដល់ហើយទាំងឃា តករនិងក្រុមជនរងគ្រោះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្ រោះបានអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១គេបា នឃើញជនរងគ្រោះរត់បណ្តើរស្រែកបណ្ តើរអោយជួយដោយមានក្មេងស្ទាវមួយក្ រុមប្រដាប់ដោយកាំបិតនិងដែកឆាបដេ ញកាប់ចាក់មកពីក្រោយខណះរត់មកមុ ខផ្ទះក្រុមក្មេងស្ទាវចាប់បានកា ប់និងចាក់ជាច្រើនកន្លែងបណ្តាលអោ យរងរបួសពេញខ្លួនភ្លាមនោះពុំមា នអ្នកណាហ៊ានចូលទៅជួយនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់ គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះក៏បាននាំ ជនរងគ្រោះទៅមន្ទីរពេទ្យលុះពេលទៅ ដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្ យបានប្រាប់ថាជនរងគ្រោះបានស្លាប់ បាត់ទៅហើយ ។ទើបដឹកជនរងគ្រោះមកផ្ទះវិញរហូ តដល់វេលាម៉ោង៦ព្រឹកទើបរាយការណ៍ មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្ តែង រួចប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកយឹមសារ៉ាន់ បានអោយដឹងថា ក្រោយពីទទួលបញ្ជាពី ឯកឧត្តម ជួនសុវណ្ណ អគស្នងការង និងជាស្នងការាជធានីភ្នំពេញលោកបា នដឹកនាំកម្លាំងធ្វើការស្រាវជ្រា វត្រឹមតែរយះពេល១២ម៉ោងតែប៉ុណ្ណោះ កម្លាំងរបស់លោកអាចកំណត់មុខសញ្ញា បាននិងចុះប្រតិបត្តិកាឃាត់ខ្លួ នជនដៃដល់បានតែម្តង។
នៅចុះពោះមុខសមត្ថកិច្ចជនដៃដល់ បានសារភាពថាខ្លួនពិតជាបានយកពូថៅ កាប់សម្លាប់ជនរងគ្រោះពិតប្រា កដមែនព្រោះតែខឹងជនរងគ្រោះនិងបក្ សពួកតែងតែលួចទាជាញឹកញាប់។
បច្ចុប្បន្នជនដៃដល់និងបក្សពួកត្ រូវបានសមត្ថកិច្ចធ្វើការសាកសួនៅ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើ ម្បីកសាងសំណំរឿងបញ្ជូនទៅតុលាកា រចាត់ការតាមច្បាប់៕