ចាប់បានហើយឃាតកដែលសម្លាប់យុវជនម្នាក់នៅជិតផ្សារទួលពង្រ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែន ជ័យដឹកនាំដោយលោកវីរសេនីយ៍ឯក យឹមសារ៉ាន់ បានបើកប្រតិបត្តិការធ្វើកាស្រាវជ្រាវម៉ាងយកចិត្តទុកដាក់ ត្រឹមតែរយះពេល១២ ម៉ោងតែប៉ុណ្ណោះអាចវែកមុខឃាតករដែលសម្លាប់យុវជនម្នាក់កាលពីវេលាម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិដែនជ័យរាជ ធានីភ្នំពេញ ។
លោកយឹមសារ៉ាន់ បានអោយដឹងថា ជនរងគ្រោះដល់ស្លាប់នោះឈ្មោះប៉ុនធឿនធារ៉ា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខ៣នាក់ទៀតត្រូវបាននគរបាលចាប់ខ្លួនដែរក្នុងនោះមាន១,ឈ្មោះរម្យ ខន អាយុ១៩ឆ្នាំ ឈ្មោះលាភ ផល្លា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅភូមិព្រលាន ឃុំរំលេចស្រុកសីធរកណ្តាល ព្រៃវែង។ទី៣,ឈ្មោះផែនចន្នី ភេទស្រី អាយុ១៨ឆ្នាំត្រូវជាប្រពន្ធមុខរបរនៅផ្ទះ មានស្រុកកំណើតនៅសង្កាត់ត្រពាំក្រសាំង ខណ្ឌពោធិ៍សែនជ័យ។៤ឈ្មោះ លៅឆាយ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជួយមើលទាឲ្យជនដៃដល់ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១   ទី៥,ឈ្មោះ ង៉ាន់ឈុន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមើលទាឲ្យជនដៃដល់ហើយទាំងឃាតករនិងក្រុមជនរងគ្រោះ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យជាមួយគ្នា។
តាមប្រភពព័ត៌មានពីបងប្អូនជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១គេបានឃើញជនរងគ្រោះរត់បណ្តើរស្រែកបណ្តើរអោយជួយដោយមានក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិតនិងដែកឆាបដេញកាប់ចាក់មកពីក្រោយខណះរត់មកមុខផ្ទះក្រុមក្មេងស្ទាវចាប់បានកាប់និងចាក់ជាច្រើនកន្លែងបណ្តាលអោយរងរបួសពេញខ្លួនភ្លាមនោះពុំមានអ្នកណាហ៊ានចូលទៅជួយនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់មកក្រុមក្មេងស្ទាវបានរត់គេចខ្លួនអស់ ហើយបងប្អូនជនរងគ្រោះក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យលុះពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូរពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ទើបដឹកជនរងគ្រោះមកផ្ទះវិញរហូតដល់វេលាម៉ោង៦ព្រឹកទើបរាយការណ៍មកសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកយឹមសារ៉ាន់ បានអោយដឹងថា ក្រោយពីទទួលបញ្ជាពី ឯកឧត្តម ជួនសុវណ្ណ អគស្នងការង និងជាស្នងការាជធានីភ្នំពេញលោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវត្រឹមតែរយះពេល១២ម៉ោងតែប៉ុណ្ណោះកម្លាំងរបស់លោកអាចកំណត់មុខសញ្ញាបាននិងចុះប្រតិបត្តិកាឃាត់ខ្លួនជនដៃដល់បានតែម្តង។
នៅចុះពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានយកពូថៅកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែខឹងជនរងគ្រោះនិងបក្សពួកតែងតែលួចទាជាញឹកញាប់។
បច្ចុប្បន្នជនដៃដល់និងបក្សពួកត្រូវបានសមត្ថកិច្ចធ្វើការសាកសួនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print