ផឹកស្រាស្រវឹងទាស់ពាក្យសំដីគ្នាធ្វើឲ្យបុរស២នាក់វាយទៅលើបុរសម្នាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានបុរស២នាក់ទៀតវាយដំ បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ខណៈផឹកស្រាជាមួយគ្នារហូតស្រវឹងជោគជាំបង្កជាមានទំនាស់ទាស់ពាក្យសំដីគ្នារហូតក្លាយជាហិង្សា ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ភួង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរចិញ្ចឹមសត្វត្រចៀកកាំ ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រីជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះភួង សុភ័ក្ត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជុំ ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង
ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមទាំងមិត្តភក្ដិបាននាំគ្នាផឹកស៊ីនៅកន្លែងកើតហេតុខាងលើ លុះផឹកស៊ីបានមួយសន្ទុះមានសភាពស្រវឹង ជនសង្ស័យឈ្មោះ ភួង សុភាព បានទៅកែវស្រាទៅជល់ជាមួយជនរងគ្រោះ តែជនរងគ្រោះមិនបានជល់កែវជាមួយទេ ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ភ្លាមនោះក៏និយាយដៀមដាមទាក់ពាក្យសំដីគ្នា ភ្លាមនោះជនរងគ្រោះឃើញសភាពមិនស្រួល ក៏បានដើរចេញពីតុកន្លែងស៊ីផឹកឆ្ពោះទៅយកម៉ូតូបម្រុងជិះចេញផ្ទះ ស្រាប់តែជនទាំងពីរនាក់ បានស្ទុះទៅវាយលើជនរងគ្រោះជាច្រើនដៃ បណ្តាលឲ្យជនរងគ្រោះទទួលរងរបួសយ៉ាងដំណំត្រង់ខ្នងនិងក្បាលខាងក្រោយ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់មិត្ដភក្ដិដែលផឹកជាមួយគ្នាជួយឃាត់បំបែកគ្នាចេញទៅ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិន៍នគរបាលតាខ្មៅ ដើម្បីចាប់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើចាត់ការតាមនីតិវិធីច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ភ្លាមនោះសមត្ថកិច្ចក៏បានចុះធ្វើការចាប់ខ្លួនជនសង្ស័យបានចំនួនមួយនាក់ឈ្មោះ ភួង សុភាព យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រីឯជនសង្ស័យឈ្មោះ ភួង សុភក្ដិ បានរត់គេចខ្លួនបាត់ស្រមោល ។

នៅចំពោះមុសមត្ថកិច្ចជនសង្ស័យឈ្មោះ ភួង សុភាព បានសារភាពថាខ្លួន ពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែខឹងនិងជនរងគ្រោះជេរដៀលដៀមដាមមកលើខ្លួន ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print