ភ្នំពេញ ៖ មានអំពើហិង្សាប្រើដោយដំបងទីបបានកើតឡើង រវាងមួយក្រុមខាងរថយន្តឃ្លុប និងមួយក្រុមទៀតខាងរថយន្តកុងតឺន័រ បានជិះដេញកាក់វាយទៅលើរថយន្តឃ្លុប ។ ក្នុងករណីដេញវាយគ្នានេះ បណ្តាលឲ្យជនរងគ្រោះ ម្នាក់បានរងរបួស ដោយសារតែរថយន្តបង្កបានថយក្រោយប៉ះចំ ខណៈកំពុងធ្វើដំណើរលើដងផ្លូវ ។ ហេតុការណ៍ នេះកើតឡើងនៅក្បែរកងពលលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។
មិនទាន់មានប្រភពបញ្ជាក់អំពីមូលហេតុនៃការប្រើហិង្សាដេញវាយតប់គ្នានៅឡើយទេ ព្រោះភាគីរថយន្តកុងតឺន័រក្រោយធ្វើសកម្មភាពរួចបានបើកគេចចូលផែបាត់ ។ ក្នុងអំពើហិង្សារវាងក្រុមទាំង២ បានបង្កឲ្យជនរងគ្រោះម្នាក់បានរងរបួស ខណៈរថយន្តឃ្លុបថយក្រោយប៉ះពាលកំពុងធ្វើដំណើរតាមដងផ្លូវ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕ សុខាសែនជ័យ
...