ឃាត់ជនសង្ស័យ១៩នាក់ ដែលបន្លំជាសង្ឃដើរបិណ្ឌបាត្រ នៅក្រុងសៀមរាប រកឃើញ១៧នាក់មានសារធាតុញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០ នាទី ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប។ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនមនុស្ស ១៩នាក់ ដែលក្លែងបន្លំជាសង្ឃធ្វើសកម្មភាព ដើរបិណ្ឌបាត្រ តាមទីផ្សារទីសាធារណះ និងស្នាក់នៅ តាមផ្ទះសំណាក់ ក្នុងក្រុងសៀមរាប បែបអាណាធិបតេយ្យ និងកុមារមួយនាក់ជាកូនសិស្សលោក។

ជនសង្ស័យ ដែលបានឃាត់ខ្លួន ទាំងនោះ មានស្រុកកំណើត នៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត។ បន្ទាប់ពីអនុគុណ និងធម្មការ ក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ជីវរហើយ បានប្រគល់ឲ្យ សមត្ថកិច្ចនគរបាល ធ្វើការសាកសួរ និងពិនិត្យទឹកនោម រកសារធាតុញៀន លទ្ធផលវិជ្ជមាន ១៧នាក់ បញ្ជូនទៅ ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដេីម្បីបន្តនីតិវិធី និងកុមារម្នាក់ បញ្ជូនទៅឲ្យអង្គការផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print