ស្ត្រីម្នាក់ដែលចេញសែកគ្មានសាច់ប្រាក់ជាង៨ម៉ឺនដុល្លារអាមេរិក ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ៖ស្ត្រីម្នាក់ដែលចេញសែកគ្មានសាច់ប្រាក់ជាង៨ម៉ឺនដុល្លារអាមេរិក ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរបន្តទៀត។

សមត្ថកិច្ច បញ្ជាក់ថា ស្ត្រីរូបនេះឈ្មោះ សរ សុខន ហៅស្រី អាយុ៥៩ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១៤៧ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកដើមបណ្តឹងឈ្មោះ ហៃ ណារ៉េត ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបន្តថា ស្ត្រីរូបនេះជាប់ចោទពីបទ”មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទានដោយមានបំណង និង ដោយចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ” ប្រព្រឹត្តនៅខេត្តបាត់ដំបង កាលីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ , ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ និង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និង ប្រតិបត្តិការទូទាត់សងប្រាក់ ៕

ដោយ៖ ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print