រថយន្ដស្ដារិក១២កៅអី បុកម៉ូតូឆ្លងផ្លូវបណ្ដាលឱ្យរបួសធ្ងន់ស្រាល៣នាក់ ជ្រុលចង្កូតធ្លាក់ក្រឡាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ រថយន្ដម៉ាកស្ដារិក ១២កៅអី ដឹកខោអាវលក់បានបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឱ្យរបួសធ្ងន់ស្រាល ៣នាក់ ។

IMG-20151028-WA0003

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូខាងលើ កើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១៥៥ ត្រង់ចំណុចអាងបង្ហៀរទឹក ស្ថិតក្នុងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពនានាជុំវិញកន្លែងកើតហេតុ គេឃើញរថយន្ដម៉ាកស្ដារិក​១២កៅអី ពណ៌ត្រាវ ពាក់ស្លាកលេខ 2Q-7834 បានធ្វើដំណើរលើផ្លូវកៅស៊ូខាងលើក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម ឆ្លងផ្លូវពីលិចទៅកើត បណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសយ៉ាងទម្ងន់ ចំណែករថយន្តបានជ្រុលចង្កូតធ្លាក់ស្នាមភ្លោះក្រឡាប់បាស់ជើងឡើងលើ ៕

IMG-20151028-WA0001 IMG-20151028-WA0002 IMG-20151028-WA0000

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print